
ថ្មីប្លែកទៀតហើយ យោងតាមការចេញផ្សាយរបស់ការសែតថៃ នៅថ្ងៃទី០៨ សីហា នេះបានឲ្យដឹងថា មជ្ឈមណ្ឌលបង្ការ និងបង្រ្កាបអំពើភេរវកម្ម ហៅកាត់ថា CPT បានជ្រើសរើសបវរកញ្ញា «ប៊ូម ប៉ាណាដា» ជាអ្នកនាំពាក្យស្ម័គ្រចិត្ត ដើម្បីប្រកួតប្រជែងជាមួយ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
នាយឧត្តមសេនីយ៍ ណាតតាផុល ណាកផានីត Nattapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជានាយក CPT បានផ្តល់បទសម្ភាសន៍មុនពេលកិច្ចប្រជុំដែល បុម ផាណាដដា "Boom Panadda" ត្រូវបានណែនាំជាអ្នកនាំពាក្យស្ម័គ្រចិត្តដើម្បីប្រកួតប្រជែងជាមួយលោកឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅវិមានរដ្ឋាភិបាល នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា កញ្ញា ផាណាដដា វ៉ុងភូឌី Panadda Wongphudee ហៅ បុមផាណាដដា Boom Panadda ជាតារាសម្តែង តារាចម្រៀង ពិធីករ និងជាអតីតបវរកញ្ញាថៃដ៏ល្បីមួយរូប ក្នុងប្រទេសថៃ ។ ដោយលោកនាយឧត្តមសេនីយ៍ ណាតថាផុល Nattapol បានបញ្ជាក់ទៀតថា មូលហេតុដែលលោកយកបវរកញ្ញាមកធ្វើអ្នកនាំពាក្យ ព្រោះលោកមើលឃើញថា នាងមានរូបសម្រស់ស្រស់ស្អាត សាកសមនិងតួនាទីជាអ្នកនាំពាក្យថៃ។


