2025-08-10 11:18
137

ថៃ៖ នៅថ្ងៃទី១០ ខែសីហា នេះ ឧត្តមនាវីទោ Parach Rattanaichaiphan អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃបានបង្ហើប ពីមូលហេតុនៃការស្លាប់ របស់អនុសេនីយ៍ឯក Pattarawut Rattanawong មន្រ្តីកងទ័ពជើងទឹក ដោយលោកបានបញ្ជាក់ថា លោកអនុសេនីយ៍ឯក Pattarawut Rattanawong បានស្លាប់ក្នុងពេលកំពុងបំពេញមុខងារ ជានាយទាហានជើងទឹកជួយដល់កងកម្លាំងប្រយុទ្ធជើងគោកក្នុងប្រតិបត្តិការរួម។

តាមការចេញផ្សាយពីសារព័ត៌មានថៃ Khaosod English បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង នៅឯមូលដ្ឋានរបស់កងទ័ពថៃ ខណៈពេលដែលអនុសេនីយ៍ឯកខាងលើកំពុងពិនិត្យមើលការត្រៀមនៃអាវុធនៅព្រំដែនកម្ពុជា-ថៃ៕