2025-08-12 12:43
26

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកវ្ល៉ាឌីមៀ ពូទីន មិនបានត្រៀមខ្លួនសម្រាប់បទឈប់បាញ់នោះទេ ប៉ុន្តែពូទីនកំពុងត្រៀមកងទ័ពរបស់ខ្លួនសម្រាប់ "ប្រតិបត្តិការវាយលុកជាថ្មី" នៅក្នុងប្រទេសអ៊ុយក្រែន ទោះបីជាមេដឹកនាំរុស្ស៊ីរូបនេះគ្រោង នឹងជួបប្រធានាធិបតីអាមេរិក Donald Trump សម្រាប់កិច្ចចរចាសន្តិភាពនៅអាឡាស្កាក៏ដោយ ។ 

Zelenskyy បានបន្តថាបើតាមរបាយការណ៍ពីចារកម្មអ៊ុយក្រែន និងមេបញ្ជាការយោធាបង្ហាញថា ពូទីន មានបំណងបង្ហាញពីកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃសុក្រនេះ ជាមួយលោក Trump ជាដែល"ជ័យជំនះផ្ទាល់ខ្លួន បន្ទាប់មកពូទីន បន្តធ្វើសកម្មភាពបើកការវាយប្រហារមកលើអ៊ុយក្រែនជាថ្មី ដោយពូទីនមិនបញ្ចប់សង្រ្គាមនោះទេ ពេលនេះពូទីន កំពុងដាក់ពង្រាយកងទ័ព និងកងកម្លាំងរបស់ខ្លួនឡើងវិញសម្រាប់ប្រតិបត្តិការវាយលុកម្ដងទៀត ។ នេះបើតាមក្លីបវិដេអូរបស់លោក Zelenskyy បានបង្ហោះក្នុងបណ្ដាញសង្គមកាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ។    

អ្នកនាំពាក្យយោធាអ៊ុយក្រែនសម្រាប់វិស័យជួរមុខភាគខាងត្បូងលោក វ្លាឌីស្លេវ វូឡូស៊ីន ( Vladyslav Voloshyn ) បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីកំពុងផ្លាស់ប្តូរអង្គភាពយោធាមួយចំនួននៅក្នុងតំបន់ ហ្សាភូរីហ្សាយ ( Zaporizhia ) សម្រាប់ការវាយប្រហារបន្ថែមទៀត។ 

កាលពីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ  លោក Zelenskyy បានបង្ហោះលើបណ្ដាញសង្គមX  ដោយព្រមានថា អ៊ុយក្រែននិងមិនព្រមសម្បទានដីនៅផ្នែកណាមួយទៅឲ្យរុស្ស៊ីជាថ្នូរ នឹង បញ្ចុះបញ្ចូលឱ្យបញ្ឈប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែននោះ ឡើយ។ 

ការព្រមានបែបនេះ របស់មេដឹកនាំអ៊ុយក្រែន បានធ្វើឡើងមុនកិច្ចប្រជុំដែលបានគ្រោងទុក ក្នុងជំនួបរបស់លោក Trump  និងលោក ពូទីន នៅរដ្ឋអាឡាស្កា នៅថ្ងៃសុក្រទី១៥ សីហា ខាងមុខនេះ ។  បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Washington កាលពីថ្ងៃចន្ទនេះថា នឹងកាត់ដីទីក្រុងគៀវ ( Kyiv ) ប្រគល់ឲ្យរុស្សី ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន លោកបន្តថា តាមរយៈការសន្ទនាជាមួយប្រទេសរុស្ស៊ី និងមនុស្សគ្រប់គ្នា វាជារឿងល្អដើម្បីជាប្រយោជន៍របស់អ៊ុយក្រែន មិនមែនរឿងអាក្រក់នោះទេ។  ប៉ុន្តែសំណើនេះត្រូវបានអ៊ុយក្រែន បដិសេដច្រានចោលយ៉ាងម៉ឺងម៉ាត់មិនទទួលយកឡើយ ក្នុងការកាត់ដីរបស់ខ្លួនទៅឲ្យរុស្សីនោះ។  លោក Zelenskyy បានបញ្ជាក់ឲ្យដឹងថា "ស្ថានភាពនៅលើសមរភូមិ និងការវាយប្រហារដ៏អាក្រក់របស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងប្រជាជនសាមញ្ញ និងត្រូវបានបង្ហាញយ៉ាងច្បាស់អំពីរឿងនេះ" ។

វិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (ISW) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលឃ្លាំមើលជម្លោះក្នុងប្រទេសអ៊ុយក្រែន ជារៀងរាល់ថ្ងៃបាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ទីក្រុងម៉ូស្គូ ហាក់ដូចជាមិនបានរៀបចំសាធារណៈជនរុស្ស៊ីសម្រាប់ការទទួលយក "ដំណោះស្រាយខ្លីនៃជ័យជម្នះពេញលេញនៅក្នុងអ៊ុយក្រែនឡើយ ។

ការវាយតម្លៃនោះបានបន្តថា គឺផ្អែកលើ "កង្វះនៃការផ្លាស់ប្តូរនៅក្នុងការផ្ញើសារជាសាធារណៈរបស់វិមានក្រឹមឡាំង រួមជាមួយនឹងការរំពឹងទុកជាបន្តបន្ទាប់ដែលថាពូទីនកំពុងសម្លឹងមើល "ការលេងសើច" ពីលោកខាងលិច។  មេដឹកនាំអឺរ៉ុប និងលោក Zelenskyy គ្រោងនឹងនិយាយជាមួយលោក Trump មុនពេលកិច្ចប្រជុំរបស់លោកជាមួយលោក Putin ខណៈដែលមានការភ័យខ្លាចថា ក្រុងវ៉ាស៊ីនតោន អាចនឹងកំណត់លក្ខខណ្ឌសន្តិភាពមិនអំណោយផលដល់អ៊ុយក្រែនបន្ទាប់ពីកិច្ចប្រជុំកំពូលអាឡាស្កា។