
ថៃ៖ ការសែតថៃ The Nation ចេញផ្សាយនៅថ្ងៃទី១៣ សីហានេះថា នាយករដ្ឋមន្រ្តីស្ដីទីថៃ លោក ភូមថាំ វេឆាយ៉ាឆៃ ហាក់បីដូចជាសម្ដែងការមិនចេញចិត្ត និងការខឹងសម្បារជាមួយលោក ប៊ុន ស៊ីងផាតក្លាង មេទ័ពភូមិភាគ២ថៃ ក្រោយបានប្រកាសសុំជំនួញពីពលរដ្ឋថៃដើម្បីរៃលុយទិញដែកលួសដើម្បីធ្វើការព័ន្ធដែនដីរបស់ខ្លួន ដោយលោក Phumtham បាននិយាយថា រដ្ឋាភិបាលមានឆន្ទៈផ្តល់ថវិកា ដល់តម្រូវការយោធា ប្រសិនបើតំបន់កងទ័ពទី២ ត្រូវការឧបករណ៍ គួរតែជូនដំណឹង
លោក Phumtham ធ្លាប់បាននិយាយមួយ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីថា ប្រសិនបើអង្គភាពរបស់ពួកគេខ្វះខាតអ្វី ពួកគេត្រូវតែជូនដំណឹងទៅរដ្ឋាភិបាលជាបន្ទាន់ ដើម្បីរដ្ឋាភិបាលធ្វើការផ្ដល់ថវិកាកណ្តាល ជួយពួកគេឱ្យបានពេញលេញដោយមិនត្រូវសុំជំនួយពីពលរដ្ឋឡើយ”។
លោកបានសង្កត់ធ្ងន់ថាបញ្ជាការកងទ័ពភូមិន្ទថៃ ( RTA ) មិនដែលស្វែងរកថវិកាពិសេសដើម្បីទិញបបន្លាលួសនោះទេលោកបន្ថែមថា" ស្ថានភាពនេះមិនអាចធានាការបង្ហោះ Facebook ស្វែងរកជំនួយក្នុងការបរិច្ចាគជាសាធារណៈបានទេ ព្រោះការបង្ហោះបែបនេះអាចបណ្តាលឱ្យមានការយល់ច្រឡំពីសាធារណជន។ លោកបានបញ្ជាក់ទៀតថា រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ មិនចាំបាច់រ៉ៃអង្គាស់លុយពីប្រជាពលរដ្ឋឡើយ ហើយរដ្ឋាភិបាលថៃមិនដែលរារាំងសំណើយោធានោះឡើយ ដោយលោកបញ្ជាក់ថាលោកតែងតែប្រាប់កងកម្លាំងប្រដាប់អាវុធឲ្យលោកដឹងពីអ្វីដែលពួកគេត្រូវការ។
ដោយឡែកជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ស្នើឱ្យក្រសួងការបរទេសថៃប្ដឹងកម្ពុជា ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញករណីទាហានថៃជាន់មីនដាច់ជើង និងរបួសពេលដើរល្បាតតាមព្រំដែន លោក Phumtham បាននិយាយថា ក្រសួងកំពុងចាត់វិធានការរួចហើយករណីនេះ ។
លោកបន្តថា ក្រសួងបានជូនដំណឹងទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតអំពីឧបទ្ទវហេតុគ្រាប់មីនរួចរាល់ហើយ លោកបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa នៅព្រឹកថ្ងៃពុធនេះ និងបញ្ជាក់ថា ក្រសួងការបរទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការតវ៉ាជាផ្លូវការជាមួយអង្គការសហប្រជាជាតិ។





