2025-08-13 15:27
19

ប៉េកាំង៖     យោធាចិនបាននិយាយកាលពីថ្ងៃពុធ ទី១៣ សីហានេះ ថា ខ្លួនបានត្រួតពិនិត្យ និងបណ្ដេញនាវាពិឃាតរបស់អាមេរិក ខណៈពេលកំពុងតែធ្វើដំណើរនៅជិតតំបន់មានជម្លោះ ស្ការប៊ឺរ៉ុក សល ( Scarborough Shoal   ) ជាផ្លូវទឹកយុទ្ធសាស្ត្រដ៏មមាញឹក នៃសមុទ្រចិនខាងត្បូង "ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលចិននោះឡើយ " ។ នេះបើតាមការចេញផ្សាយរបស់ CNA ។ 

ចិនបានបន្តថាចំពោះការប្រទះឃើញ ប្រតិបត្តិការយោធាអាមេរិកជាលើកដំបូង ក្នុងរយៈពេលយ៉ាងតិចប្រាំមួយឆ្នាំចុងក្រោយនេះនៅក្នុងដែនទឹកមុនមួយថ្ងៃ បន្ទាប់ពីហ្វីលីពីនបានចោទប្រកាន់នាវាចិនថា " ការសមយុទ្ធដ៏គ្រោះថ្នាក់ និងការជ្រៀតជ្រែកដោយខុសច្បាប់" ក្នុងអំឡុងពេលបេសកកម្មរបស់ខ្លួនជុំវិញដែនសមុទ្រ។

សេចក្តីថ្លែងការណ៍របស់យោធាចិនបានបន្ថែមថា " ទង្វើរបស់អាមេរិកបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងសន្តិសុខរបស់ចិន ដែលបំផ្លាញសន្តិភាព និងស្ថិរភាពយ៉ាងធ្ងន់ធ្ងរនៅក្នុងសមុទ្រចិនខាងត្បូង" ដោយចិនបានប្តេជ្ញាថានឹងរក្សា "ការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា"។

ដោយឡែកចំពោះការចោទប្រកាន់នេះ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ដោយបង្វែរសំណួរទៅកាន់កងនាវាចរទី7 របស់កងទ័ពជើងទឹកអាមេរិក និងមិនបានឆ្លើយតបភ្លាមៗនោះឡើយ។  ស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង រដ្ឋធានីចិន ក៏មិនបានផ្តល់ការអត្ថាធិប្បាយភ្លាមៗដូចគ្នានេះដែរ។   សូមបញ្ជាក់ដែលថាប្រទេសចិនបានទាមទារស្ទើរតែទាំងស្រុង នូវសមុទ្រចិនខាងត្បូង ទោះបីជាមានការទាមទារត្រួតស៊ីគ្នាដោយ ៖  ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមក៏ដោយ។

សហរដ្ឋអាមេរិកបាននិយាយថាខ្លួននិងអនុវត្តប្រតិបត្តិការ "សេរីភាពនៃការធ្វើនាវាចរណ៍" ដោយទៀងទាត់នៅក្នុងសមុទ្រចិនខាងត្បូង  ដើម្បីតាមដានពីការបញ្ហាប្រឈម និងទប់ស្កាត់ការឆ្លងកាត់ ដែលដាក់ដោយប្រទេសចិន និងភាគីទាមទារផ្សេងៗទៀត។

    ច្រាំងទន្លេ Scarborough គឺជាប្រភពនៃភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង និងជាប្រភព សម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំជាង 3 ពាន់ពាន់លានដុល្លារអាមេរិក ។

ទីក្រុងម៉ានីលបាននិយាយថា សកម្មភាពការប៉ះទង្គិចគ្នារបស់កប៉ាល់ចិន និងហ្វីលីពីន ក្នុងសប្តាហ៍នេះ គឺជាដំបូងនៅក្នុងតំបន់នេះ ។ ដោយឆ្មាំសមុទ្ររបស់ចិន បាននិយាយថា ខ្លួនបានចាត់វិធានការចាំបាច់ ដើម្បីបណ្តេញនាវាហ្វីលីពីនចេញពីដែនទឹក។ សូមបញ្ជាក់ជូនថាក្នុងឆ្នាំ2016 តុលាការមជ្ឈត្តកម្មអន្តរជាតិ បានកាត់ក្តីថាមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ សម្រាប់ការទាមទាររបស់ទីក្រុងប៉េកាំងនោះឡើយ ដោយផ្អែកលើផែនទីប្រវត្តិសាស្ត្ររបស់ខ្លួន ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ចិនមិនទទួលស្គាល់ការសម្រេចចិត្តរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិនោះទេ។