2025-08-13 11:38
21

អ្នកនយោបាយថៃទំនងជានាំគ្នាពុលទឹកមាត់អស់ហើយទៅបាន បានជានាំគ្នាប្រឹងស្រែក និងសម្ដែងប្រើគ្រប់ល្បិចកិចកល កាឡៃបំភ្លៃការពិត ប្រឌិតលាបព័ណ៌កម្ពុជាបន្តបន្ទាប់ និយាយឲ្យចំប្រៀបដូចជាឆ្កែទល់ច្រក ប្រទះអីខាំនិង ទង្វើថោកទាបបែបណាក៏ថៃធ្វើបានដែរ ។ 

កាសែតថៃ Khaosod បានចុះផ្សាយនៅព្រឹកថ្ងៃទី១៣ សីហា ២០២៥នេះឲ្យដឹងថា លោក ស្រេថា ថាវីស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ថាថៃមានភស្តុតាងច្បាស់លាស់បែបនេះ ត្រូវតែប្តឹងមេដឹកនាំកម្ពុជា ដើម្បីលាតត្រដាងអាកប្បកិរិយាដ៏អាក្រក់របស់កម្ពុជា ទៅកាន់ពិភពលោកឲ្យបានដឹង បន្ទាប់ពីទាហានថៃម្នាក់ទៀតបានដើរជាន់មីន បណ្ដាលឲ្យដាច់ជើង។ពេលដើរល្បាតនៅព្រំដែនកម្ពុជា-ថៃ ត្រើយខាងលិចប្រាសាទតាមាន់ធំ ស្ថិតក្នុងរបងលួសបន្លាខាងភាគីថៃ ស្រុក Phanom Dong Rak ខេត្ត Surin  ដោយបានប្រទះឃើញគ្រាប់មីនប្រឆាំងមនុស្ស PMN-2 ដោយបានចោទថាកម្ពុជាដាក់មីនទៅវិញ ។ 

អតីតនាយករដ្ឋមន្ត្រី ស្រេថា ថាវីស៊ីន បានបង្ហោះនៅលើ X កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយសរសេរថា ថៃមានភស្តុតាងច្បាស់លាស់ ពីការប្រើប្រាស់គ្រាប់មីន រំលោភលើអនុសញ្ញាទីក្រុងអូតាវ៉ា ប្រើប្រាស់អាវុធសង្រ្គាម ប្រឆាំងនឹងគោលដៅជនស៊ីវិល និងប្រើប្រាស់កាំភ្លើងធំវាយប្រហារមន្ទីរពេទ្យ។  លោកបានឲ្យរដ្ឋាភិបាលថៃ តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ត្រូវតែប្តឹងមេដឹកនាំកម្ពុជា ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ រួមជាមួយនឹងការលាតត្រដាងនូវទង្វើអាក្រក់របស់កម្ពុជា ទៅកាន់ពិភពលោក។

ការចោទប្រកាន់បែបឡេឡឺដូចក្មេងបៀបដៃ ទឹកកន្លះក្អមរបស់អ្នកនយោបាយវ័យចំណាស់រូបនេះ ដោយគ្មានមូលដ្ឋាន និងភ័ស្តតាងច្បាស់លាស់នោះឡើយ។ សកម្មភាពរបស់ថៃសព្វថៃនេះប្រៀបបានជាពស់វែកដើរចឹកគេគ្រប់គ្នា ហើយដើរប្រាប់ពិភពលោកថាខ្លួនត្រូវពស់ចឹកទៅវិញ ពិតជាគ្មានការអៀនខ្មាស់បន្តិចសោះ    ។