2025-08-12 10:36
25

ហ្គាហ្សា ( Gaza  ) ៖   កេរ្តិ៍ឈ្មោះរបស់អ៊ីស្រាអែល នៅលើឆាកអន្តរជាតិ កំពុងធ្លាក់ចុះជាខ្លាំង ក្រោយពី អ៊ីស្រាអែល បានអះអាងថាខ្លួន ប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ គោរពច្បាប់អន្តរជាតិ និងច្បាប់នៃសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកនៅថ្ងៃទី១២ សីហារនេះ ។ 

ខណៈដែលវិបត្តិភាពអត់ឃ្លានកំពុងកើនឡើងនៅក្នុងតំបន់ ហ្គាហ្សា ( Gaza  ) ព្រោះតែមហិចតារបស់នាយករដ្ឋមន្ត្រី ប៊េនចាមីន នេតតានយ៉ាហូ ( Benjamin Netanyahu )  នៃផែនការចុងក្រោយរបស់លោក ចង់កាន់កាប់យោធាពេញលេញនៃតំបន់ ហ្គាហ្សា ( Gaza ) និងវិធានការគាបសង្កត់របស់អ៊ីស្រាអែលនៅតំបន់ វេស បេង  ( West Bank )  ដែលធ្វើឲ្យស្ថានភាពរបស់ប្រទេសកាន់តែលំបាក។   ទោះបីជាអ៊ីស្រាអែល មានការគាំទ្រពីសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែរដ្ឋជ្វីហ្វ ប្រឈមមុខនឹងវិបត្តិនៃភាពជឿជាក់ពីសំណាក់ឆាកអន្តរជាតិ ទំនងជាត្រូវប្រើពេលយូ ក្នុងការស្ដារកេរិ៍្តឈ្មោះឡើងវិញ។ 

យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ ទស្សនៈអន្តរជាតិចំពោះសកម្មភាពរបស់អ៊ីស្រាអែលឥឡូវនេះ គឺអវិជ្ជមាន ច្រើនជាងវិជ្ជមាន ។ ការស្ទង់មតិចំពោះអ៊ីស្រអែល នៅដើមឆ្នាំ2025នេះ ប្រទេសហូឡង់78% ជប៉ុន79 %  អេស្ប៉ាញ75%  អូស្ត្រាលី74% ទួរគី93% និងស៊ុយអែត75% បាននិយាយថាពួកគេមានទស្សនៈមិនអំណោយផលចំពោះអ៊ីស្រាអែល។ 

ជាមួយគ្នាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួនលោក នេតតានយ៉ាហូ ( Netanyahu ) និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្គាលេន ( Yoav Gallant )  ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។  អ្នកជំនាញច្បាប់អន្តរជាតិជាច្រើន រួមនិងអ្នកប្រាជ្ញប្រល័យពូជសាសន៍ និងក្រុមសិទ្ធិមនុស្សក៏បានចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សាផងដែរ។

អ្នកគាំទ្រប្រពៃណីរបស់អ៊ីស្រាអែលក៏បានរិះគន់យ៉ាងចាស់ដៃចំពោះសកម្មភាពរបស់រដ្ឋាភិបាលលោក នេតតានយ៉ាហូ (  Netanyahu )  ទាំងក្នុង និងក្រៅប្រទេស។  

បន្ថែមពីលើនេះ មន្ត្រីសន្តិសុខអ៊ីស្រាអែលដែលចូលនិវត្តន៍រាប់រយនាក់បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក Donald Trump ឱ្យជំរុញលោក នេតតានយ៉ាហូ  ( Netanyahu ) ឱ្យបញ្ចប់សង្រ្គាមផងដែរ ។