
ថៃ៖ ការសែតថៃ CH7HD News បានចេញផ្សាយរលៀលថ្ងៃទី០៨ សីហា ២០២៥ នេះថា នៅព្រឹកមិញនេះ បុរសម្នាក់ដែលត្រូវបានថៃចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០៥ សីហារ កន្លងទៅថ្មីៗនេះ គឺលោក វីន ដែលត្រូវបានសមត្ថកិច្ចថៃចោទប្រកាន់ថា ជាទាហានខ្មែរមកពីអង្គភាព BHQ និងជាចារកម្មរបស់កម្ពូុជា ប៉ុន្តែក្រោយពីឃាត់ខ្លួន និងឃុំខ្លួនឈានដល់ការសួរចំលើយលោក វីន បានឆ្លើយបដិសេធថា លោកមិនមែនជាចារកម្មរបស់កម្ពុជានោះទេ ហើយក៏មិនមែនជាទាហានរបស់អង្គភាព BHQ ផងដែរ ។ ការសែតដ៏ដែលបន្តថា ពេលនេះប៉ូលិសថៃកំពុងធ្វើការទាញយកព័ត៌មានពីទូរស័ព្ទរបស់គាត់ដើម្បីរកភស្តុតាង។
ខណៈលោកវីន នៅតែបដិសេធថាគាត់មិនមែនជាចារកម្មកម្ពុជា និងជាទាហាន BHQ កម្ពុជាឡើយ។
សូមរំលឹកដែរថា លោក វីន ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ត្រូវបាននគរបាលប៉ុស្តិ៍ឡាំឌួន ឃាត់ខ្លួន ក្រោមការចោទប្រកាន់ពីបទបំពានច្បាប់អាវុធ និងអន្តោប្រវេសន៍ខុសច្បាប់។ប៉ុន្ដែលោកវីន សារភាពនិងបានអះអាងថា វាជារបស់បងថ្លៃរបស់គាត់ដែលជាទាហានខ្មែរ។
លោកឧត្តមសេនីយ៍ទោ ណារ៉ុងសាក់ ព្រំថា ស្នងការនគរបាលខេត្ត Buriram នេះជាថ្ងៃទី២ នៃការសាកសួរចំលើយរបស់លោក វិន ទោះបីជាលោកបដិសេធថាមិនមែនជាចារកម្មក៏ដោយ តែវត្ថុតាងដែលរឹបអូសបានរួមមាន កាំភ្លើង ឯកសណ្ឋានយោធាខ្មែរ អាវកាក់ មួកដែលមានផ្លាកលេខ របស់អង្គភាព BHQ និងទូរស័ព្ទដៃចំនួន៣គ្រឿង ដីកានៅតែបន្តស៊ើបអង្កេត។ លោកបានបន្តថា លោកវីន ត្រូវបន្តឃុំខ្លួនបន្តទៀត នឹងចំណាយពេលយូរ ព្រោះមានព័ត៌មានច្រើននៅលើទូរសព្ទរបស់លោក វីន ។ គាត់នឹងត្រូវស៉ើបអង្គេតស្រាវជ្រាវឱ្យច្បាស់ថាតើមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មរឺអត់ ។

