2023-12-21 09:12
480

ភ្នំពេញ៖ តារាស្រីល្បីល្បាញដ៏មានប្រជាប្រិយភាពពហុជំនាញមិនចេះរីងស្ងួត អ្នកនាង ខាត់ សុឃីម បានបង្ហោះនូវខ្លឹមសារដ៏ចាក់ដោតមួយឃ្លាថា «រើសមនុស្សធ្វើប្ដី មិនមែនរើសទេវតាទេស៊ីស ងាកលែងងាកលែង គិតតែពីក្តីសុខខ្លួនឯង ភ្លេចគិតដល់ក្តីសុខកូន»។ 

ខាងលើនេះ គេជាការបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់តារាពហុជំនាញលើវិថីសិល្បៈគ្រប់ទម្រង់ អ្នកនាង ខាត់ សុឃីម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ។ 
អ្នកនាង ខាត់ សុឃីម បានសរសេរយ៉ាងដូច្នេះថា «ប្តីដែលយើងរើសខ្លួនឯង គួរតែទទួលយកចរិក ស្រីនគាត់ខ្លះ ព្រោះយើងរើសមនុស្សមកធ្វើប្តី មិនមែនទេវតាទេ ស៊ិស ងាកលែងៗ គិតតែពីក្តីសុខខ្លួនឯង ភ្លេចគិតដល់ក្តីសុខកូន អាណិតគ្នាផង នេះ គឺជាចរិកស្ត្រី អឿ អួត អាង ក្នុងសង្គមសព្វថ្ងៃ»។ 

សិល្បៈការិនីពហុវិស័យរូបនេះ បានសរសេរបន្ថែមទៀតថា «បងសូមអភ័យទោសដល់ប្អូនៗ ១ចំនួន ដែលប្រឹងចូលមកខមមិនបញ្ចេញមតិយ៉ាងច្រើន ហើយមិនបានយល់ន័យដែលបងផុស (ពេលខ្លះខ្ញុំផុសដើម្បីឲ្យមនុស្សក្នុងគ្រួសាររបស់ខ្ញុំគាត់បានដឹង) ក៏ប្អូនៗយកទៅធ្វើជាការបញ្ចេញមតិផ្សេងៗ នៅក្នុង acc ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្លាចហើយសម័យ FB»។ 

ការបង្ហោះខ្លឹមសារដ៏ចាក់ដោតខាងលើ របស់អ្នកនាង ខាត់ សុឃីម បន្ទាប់ពីមានលេចឭព័ត៌មានថា អ្នកជំនួញអនឡាញ និងហាយសូបង្អូតសម្រស់ ទ្រព្យសម្បត្តិស្តុកស្តុម ព្រមទាំងភាពផ្អែមល្អែម របៀប sweet អ្នកនាង Love Riya  ប្រកាសលែងប្ដីរបស់ខ្លួនពីក្រៅប្រទេសល្បីពេញបណ្ដាញសង្គមនោះ។ 

អ្នកជំនួញលើបណ្តាញអនឡាញ Love Reya បានប្រកាសថា «ការលើកលេងទោសកំហុសឲ្យច្រើនណាស់ ប៉ុន្តែកែមិនឡើងទេ ព្រោះនាងស្អប់អ្នកផឹក»។ Love Reya បាននិយាយក្នុងការឡាយរបស់នាងថា «ការលើកលេងទោសឲ្យប្តីប្រហែលជាង ៣០ដងមកហើយតែមិនកែ។ គាត់ល្អស្លូតបូត និងមិនដែលឈ្លះគ្នាអ្វីធ្ងន់ធ្ងរនោះទេ»។ 

អ្នកជំនួញដ៏ល្បីល្បាញលើបណ្តាញអ៊ិនធើណិត បានបញ្ជាក់ថា «ធ្លាប់ទុកឱកាសឲ្យប្តី២ឬ៣ខែដែរ ដោយដេកនៅក្នុងបន្ទប់រួមគ្នា ដើម្បីទុកឲ្យកូនហៅប៉ា ប៉ុន្តែមិនរួមរស់ជាមួយគ្នាទេ ព្រោះអស់អារម្មណ៍ បាត់បង់ទំនុកចិត្តនេះធំជាងបាត់អ្វីៗទាំងអស់»។ 

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នេះប្តី Love Reya បាននិយាយតាមការឡាយជាក្រុមការងាររបស់ខ្លួនថា «លោក និងប្រពន្ធមិនទាន់លេងលះគ្នាឯណា ហើយក៏មិនទាន់ឈ្លោះទាស់ទែងពាក្យសម្តីស្អីដែរ គ្រាន់តែអត់ចិត្តគ្នាបន្តិចបន្តួចប៉ុណ្ណោះ ព្រោះនាងរឿងផឹកស៊ីជារឿងធម្មតាទេ»។ 

ប្តី Love Reya បានបញ្ជាក់ថា «សូមឲ្យអ្នកសារព័ត៌មាន និងអ្នកគាំទ្រមិនដឹងសាច់រឿងច្បាស់មេត្តាបញ្ឈប់ការយកទៅវែកញែកទៀតទៅ ព្រោះលោក និងប្រពន្ធមិនទាន់និយាយឲ្យប៉ះទង្គិចផ្លូវចិត្ត ឬមានពាក្យសម្តីជជែកគ្នាធ្ងន់ធ្ងរអ្វីដែរ»៕