ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីប្រទះឃើញសពនារីស្រស់ស្ពាតម្នាក់វ័យប្រហែល ៣០ឆ្នាំធ្លាក់ពីលើអគារកម្ពស់ ៥ជាន់បណ្តាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវបេតុង ក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ នារីរងគ្តោះមានឈ្មោះ ភ័ក្រ្ត អាយុជាង ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅអគារកើតហេតុខាងលើ ជួលបន្ទប់ជាន់ទី៥ ក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នារីម្នាក់ត្រូវជាមិត្តភក្កិជនរងគ្រោះ បានរៀបរាប់ឱ្យដឹងថា មួយថ្ងៃមុនពេលកើតហេតុ នារីរងគ្រោះបានឆាតតាមប្រាប់រូបនាងថា «បើគ្នាស្លាប់ជួយធ្វើបុណ្យឲ្យផង» លុះមកដល់ថ្ងៃកើតហេតុនារីរងគ្រោះបានចេញពីបន្ទប់ជួលមកនិយាយលេងជាមួយស្គាល់គ្នាជាន់ខាងក្រោម និងប្រាប់អ្នករស់នៅក្បែរបន្ទប់គ្នាថា «បន្ទប់ជួលរបស់នាងតែងតែមានជំនាងផ្ទះមកលងរូបនាងរាល់ថ្ងៃធ្វើឲ្យនាងមានការភ័យខ្លាចណាស់»។
ប្រភពបន្តទៀតថា ពេលជួបជុំប្រាជ្ញគ្នានោះ នារីរងគ្រោះបានផឹកស្រាបៀរអស់ប្រមាណ ២ទៅ៣កំប៉ុងហើយក៏ឡើងទៅបន្ទប់ជួលនៅជាន់ទី ៥វិញ លុះសន្ទុះស្រាប់តែមបង្កឲ្យមានការភ្ញាក់ផ្អើលថានាងបានលោតទម្លាក់ពីបន្ទប់ជួលនៃអគារជាន់ទី៥បណ្តាលឲ្យស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់ក៏បានយកខ្សែហ៊ុមព័ទ្ធជុំវិញទីតាំងកន្លែងកើតហេតុរងចាំមន្ត្រីជំនាញឱ្យចុះមកពិនិត្យ និងធ្វើកោសលវិច្ច័យ៕