2024-05-19 15:55
324

(ព្រះសីហនុ)៖ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ចំនួន ០២គ្រឿង បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃ គោលបំណងដើម្បីបំពេញទស្សនកិច្ច នឹងបង្កើនចំណងមិត្តភាពឱ្យបានល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ  កម្ពុជា-ចិន។
   នាយនាវីទីបញ្ជាការជួបមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ បានប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះថា នាវាទាំងពីរដែលចូលចតនៅកំពង់ផែខេត្តព្រះសីហនុទាំងពីរគ្រឿងនេះ*ទី១ឈ្មោះ                   គីជីគង (QI JIGUANG) លេខ 83 ជាប្រភេទនាវាហ្វឹកហ្វឺន។ទី2. ឈ្មោះ ជីងហ្គាំងសាង (JINGGANG SHAN)លេខ 999 ជានាវាបុកច្រាំង នាវាទាំងពីរចូលចតចាប់ពីថ្ងៃទី ១៩រហូតដល់ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៤ ។
    លោកឧត្តមនាវីទោបានបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពរំដោះប្រជាជនចិននៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីបង្កើនចំណងមិត្តភាពឱ្យបានកាន់តែល្អប្រសើរមួយកម្រិតទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ។ ក្នុងកំឡុងពេលធ្វើទស្សនកិច្ចនេះ ភាគីចិនអញ្ជើញចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ពិធីបដិសណ្ឋារកិច្ច ជប់លៀងលើនាវា បំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបើកដំណើរការឲ្យសាធារណ:ជនបានចូលទស្សនា ផ្លាស់ប្តូរការសិក្សា និងវប្បធម៌ ក៏ដូចជាសកម្មភាពកីឡាផងដែរ។