តាមប្រភពពីនាយកដ្ឋាននគរបាលចរាចរណ៍ បានឱ្យដឹងថា ដោយមានការយកចិតទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្នាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅវេលាម៉ោង ៧និង០០នាទី កម្លាំងប្រចាំការលើផ្លូវល្បឿនលឿន បានធ្វើការឃាត់រថយន្ត ០១គ្រឿង ម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T… ដែលបានបើកបរបញ្រ្ចាស់ទិសចរាចរណ៍លើផ្លូវល្បឿន នៅចំណុច គីឡូម៉ែតលេខ ២៨ ទិសដៅពីព្រះសីហនុទៅភ្នំពេញបានហើយ។
បន្ទាប់ពីបានឃាត់រថយន្តខាងលើដើម្បីសួរនាំ និងពន្យល់ពីហានិភ័យដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដោយសារការបើកបរបញ្រ្ចាស់ទិសចរាចរណ៍ អ្នកបើកបរបានយល់ពីកំហុស ដោយបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច និងទទួលយកការពិន័យទៅតាមច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោគ នៃព្រះរាជាណាចក្រកម្ពុជា។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ សូមអំពាវនាវដល់សាធារណៈជន សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាព ផ្ទាល់ខ្លួនក៏ដូចជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ និងសូមថ្លែងអំណរគុណដល់សាធារណជន ដែលបានផ្ដល់ព័ត៌មាន មកដល់សមត្ថកិច្ចផងដែរ៕