2024-11-06 15:17
109

កំពង់ស្ពឺ៖លោក ហន ពិសិទ្ធ អភិបាលស្រុកគងពិសី បានប្រាប់ឱ្យដឹង កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ជំនន់ទឹកភ្លៀងបានលិចភូមិត្រាំខ្នា ឃុំជង្រុក ស្រុកគងពិសីខណ:ដែលភូមិប័ង្កសី ឃុំព្រៃហារ ស្រុកបសេដ្ឋបានស្រកចុះវិញ។

លោក ហន ពិសិដ្ឋ បានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀងដែលជន់លិចកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចក្បែរផ្សារប័ង្កសីបានស្រកចុះ ខណ:ដែរភូមិត្រាំខ្នា ឃុំជង្រុក ស្រុកគងពិសីទឹកបានកំពុងកើនឡើងផងដែរ ។ យ៉ាងណានោះអាជ្ញាធរស្រុកគងពិសី និងអាជ្ញាធរស្រុកបាទីខេត្តតាកែវ បានសហការគ្នាឱ្យមន្ទីរសាធារណការចុះកាយប្រឡាយដើម្បីរំដោះទឹកចេញពីទីតាំងដែលលិចនោះផងដែរ ។

លោកបានបញ្ជាក់ថាមន្ទីរសាធារណ:ការ និងដឹកជញ្ជួនខេត្តតាកែវបានកាយទ្រូងពុះចែកផ្លូវដើម្បីរំដោះទឹកចេញពីកន្លែងដែលកំពុងលិច ទន្ទឹមនេះ លោកក៏បានអំពាវនាវដល់អ្នកបើកបរយានយន្តធំៗទាំងអស់ ដែលមានបំណងឆ្លងកាត់ផ្លូវនេះអាចបង្វែរចេញទៅផ្លូវផ្សេងសិន( ចំពោះរថយន្តតូចៗអាចធ្វើចរាចរណ៍បានជាធម្មតា)៕