2025-01-29 20:36
25

ខេត្តពោធិ៍សាត់: ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះបានចុះត្រួតពិនិត្យផលប៉ះពាល់ ដំណាំស្រូវរដូវប្រាំងជា១ពាន់ហិចតារបស់ប្រជាកសិករ នៅភូមិច្រប់ ឃុំស្វាយដូនកែវ និង ភូមិអូរបត់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ ដែលមានការ ខ្វះទឹក ក្នុងការស្រោចស្រពបណ្ដាលឱ្យរងការខូចខាត។ 

នៅក្នុងឪកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ពិនិត្យឃើញថា ដំណាំស្រូវក្នុងឃុំចំនួន២នេះ មិន អាចសង្គ្រោះបាន ឡើយ ដោយសារមិនមានប្រព័ន្ធធារាសាស្ត្រ ប៉ុន្តែយ៉ាងណានោះ ក្នុងនាមគណៈកម្មា ធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដែលជាសេនាធិការរបស់ រាជរដ្ឋាភិបាល នឹងលើក សំណើ ទៅ ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីរៀបចំ គម្រោងសាងសង់ ប្រព័ន្ធ ធារាសាស្ត្រដែលមាន លទ្ធភាព ស្តា ស្ទឹងស្វាយដូនកែវ ឲ្យជ្រៅសម្រាប់ស្តុកទឹកឡើងវិញ ដើម្បីបញ្ជូន ទឹកទៅដល់ដំណាំ ស្រូវរបស់កសិករក្នុងឃុំដែលប្រឈមនឹង កង្វះទឹកនេះ។ អំឡុងចុះពិនិត្យនោះ ឯកឧត្តមទេស រដ្ឋមន្ត្រី បានពន្យល់ដល់បងប្អូនប្រជា កសិករនូវការគិតគូរបស់រាជរដ្ឋាភិបាល គឺតាមរយៈក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការរៀបចំការបង្កបង្កើនផល ស្រូវរបស់កសិករ ដែលតែង ប្រឈម នោះទៅជាសហគមន៍កសិកម្ម ទំនើប ដើម្បីកសិករទទួលបានផលល្អ ព្រមទាំងអាចបង្ក បង្កើនទៅ តាមតម្រូវការទីផ្សារ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ពោធិសាត់ ក៏បានជម្រាបជូនអំពីស្ថានភាពដែល ប្រជាកសិករ ឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ក្នុងស្រុកបាកាន ធ្វើដំណាំស្រូវប្រាំងនេះថា: ការជួប បញ្ហាប្រឈមខ្លាំងចំពោះស្រូវរដូវប្រាំង របស់ ប្រជាកសិករមានការខូចខាតដោយសាគ្មានប្រភពទឹក ដើម្បីបញ្ជូនមកដល់ស្រែ បើទោះអាជ្ញាធរខំប្រឹងជួយរកមធ្យោបាយយ៉ាងណាក៏ដោយ។

ឯកឧត្តមបានបន្តទៀតថា: ចំពោះបញ្ហាកង្វះខាតទឹកក្នុងការធ្វើស្រែនៅរដូវប្រាំងលើកទី១នេះ អាជ្ញា ធរ យើង បានជួយអន្តរាគមន៍ដល់ស្រុកចំនួន៣និងក្រុងពោធិ៍សាត់រូចហើយ គឺស្រុកតាលោសែនជ័យ.ស្រុក កណ្ដៀង .ស្រុកបាកាន និងក្រុងពោធិ៍សាត់ ព្រោះមានប្រព័ន្ធធារាសាស្ត្រនិងប្រភពទឹកនៅជិត ប៉ុន្តែនៅក្នុងស្រុក បាកានក្នុងឃុំពីរដែលកំពុងខ្វះខាតទឹកសម្រាប់ធ្វើស្រែក្នុងរដូវប្រាំងនេះ គឺឃុំ អូតាប៉ោងនិងឃុំ ស្វាយ ដូនកែវ ប្រសិនជាយើងនៅតែបន្តបើកទ្វារទឹកចេញពីស្ទឹងពោធិ៍សាត់ ជួយ អន្តរាគមន៍ទៀត យើងនឹងខ្វះ ខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង ទូទាំងខេត្តពោធិ៍សាត់ ជាមិនខាន។ ហើយស្ទឹងស្វាយដូនកែវ ក្នុងស្រុកបាកាននេះ គឺកន្លងមកប្រជាពលរដ្ឋ យើងនៅខេត្តពោធិ៍សាត់ អាចប្រើប្រាស់បាន ដោយសាតែការធ្វើស្រែរបស់ពួកគាត់ប្រហែល ២.០០០ កសិករខេត្តបាត់ដំបង ដែលនៅជាប់ព្រំប្រទល់គ្នាយកទឹកស្ទឹងស្វាយដូនកែវនេះប្រើប្រាស់ដែរ។

ឯកឧត្តម ខូយ រីដា បានបញ្ជាក់ចុងក្រោយថា: ផលប៉ះពាល់ដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករ នៅភូមិច្រប់ ឃុំស្វាយដូនកែវ និង ភូមិអូរបត់ ឃុំអូរតាប៉ោង ដែលមានការខ្វះទឹកក្នុងការស្រោច ស្រព លើដំណាំស្រូវប្រាំង ហើយដែលបណ្ដាលឱ្យមានការខូចខាតដំណាំស្រូវ នៅឃុំចំនួន ២គឺ៖ ១- ឃុំស្វាយដូនកែវ៖ ផ្ទៃដីនឹងទទួលរងខូចខាតប្រមាណ ៩២៦ហិកតា មានចំនួន ៤៨៤ គ្រួសារ (ស្មើ ១០ភូមិ) ក្នុងនោះនៅភូមិច្រប់ ប្រមាណ ៣១០ហិកតា។២- ឃុំអូរ តាប៉ោង មានការខូចខាតសរុប លើ ផ្ទៃដី ៧៧ហិកតា មានចំនួន ៣៦ គ្រួសារ (ស្មើ ២ភូមិ)គឺ៖ភូមិអូរបត់ ផ្ទៃដីខូចខាត ៦០ហិកតា ចំនួន ២៨គ្រួសារ  ភូមិស្រះម្កាក់ ផ្ទៃដីខូចខាត ១៧ហិកតា ចំនួន ៨គ្រួសារ។

ជាមួយគ្នានោះឯកឧត្តមបានគូសបញ្ជាក់ ថា: មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បាន ពន្យល់ ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនេីប ដែលអាចជួយប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដេីមផលិត មានផែនការផលិតកម្មច្បាស់លាស់ មានកិច្ចសន្យាផលិតកម្ម ផ្គត់ផ្គង់ តាមតម្រូវការទីផ្សារ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ ទទួលបានកម្ចីការ ប្រាក់ទាប និងមានទីផ្សារពិតប្រាកដ៕  លាន គ្រន