2025-01-29 20:41
17

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា៖ «ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ» បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ការទទួលឯកសារប្រកាសនឹងត្រូវបញ្ចប់។ 

ការប្រកាសនេះធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ។ 

អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា៖ «នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៥ នឹងត្រូវបញ្ចប់»។ 

ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា កាលពីម្សិលមិញ និងនៅព្រឹកថ្ងៃទី២៩ មករានេះ «ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ» បានបញ្ចប់ការប្រកាសទាំងស្រុង ១០០%៕