2023-11-28 03:11
257

ភ្នំពេញ៖     សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរ កីឡាករ  កីឡាការិនី វ៉ូវីណាមកម្ពុជា ដែលដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯក កីឡាវ៉ូវីណាម ពិភពលោក លើកទី៧ នៅប្រទេសវៀតណាម នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសារលើបណ្តាញបណ្តាញ តេឡេក្រាម ថា «អបអរសាទរ កីឡាករ  កីឡាការិនី វ៉ូវីណាមកម្ពុជា ម៉េត សុភក្រ្តា, សាន សុជាតិ, ជិន ពិសិដ្ឋ ប៉ាល់ ឆរស្មី, ពៅ សុខា និង ឃន ចាន់សុភក្រ្តនាថ ដែលបានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧ លើវិញ្ញាសា សម្ដែងមេគុនជាក្រុម បុរស ០៣នាក់ នារី ០៣នាក់ ( MIX BASIC SELF - DEFENSE TECHNIQUE TEAM, 3 FEMALES and 3 MALES ) នៅប្រទេសវៀតណាម ថ្ងៃទី២៨ វិច្ឆិកា ២០២៣»។

យោងតាមគណៈកម្មការជាតិអូរឡាំពិច បានបញ្ជាក់នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះថា «អត្តពលិកកម្ពុជា បន្ដឈ្នះមេដាយ សរុបចំនួន ១២គ្រឿង ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ នៅទីក្រុងហូជីមីញ ខណៈនៅសល់ ១១វិញ្ញាសាទៀត៕