ភ្នំពេញ៖ កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) កូនកាត់កម្ពុជា-បារាំង បានបំបែកកំណត់ត្រាជាតិ ក្លាយជាកីឡាករកម្ពុជាដំបូង ដែលធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសា ហែលបៀបផ្ងារ ៥០ម៉ែត្របុរស។
សមិទ្ធផលនៃការបំបែកកំណត់ត្រាជាតិ (National Record)នេះ បានបានដោយកីឡាករកូនកាត់ខ្មែរ-បារាំង Antoine ធ្វើបានក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ។
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានលើកឡើងថា “ការបំបែកកំណត់ត្រាជាតិ (National Record) របស់កីឡាករកូនកាត់ខ្មែរ-បារាំង Antoine ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញាម្សិលមិញ គឺជាផលវិជ្ជមានមួយដែលនាំឱ្យសហព័ន្ធឈានទៅរកមេដាយនាពេលខាងមុខ”៕
អត្ថបទដែលទាក់ទង
Sport
ប្រគល់ជ័យលាភី ដល់ក្រុមកីឡាករបាល់ទាត់ពានរង្វាន់របស់ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព រដូវកាលទី២ ឆ្នាំ២០២៤
Sport
អគ្គលេខាធិការ NOCC មានគោលដៅដាក់ «គុនខ្មែរ» ក្នុងការប្រកួតកីឡាអាស៊ី និងដំណាក់កាលឈានដល់កម្រិតអូឡាំពិក
Sport
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ប្រកាសរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅខេត្តកែប
Sport