2024-06-12 09:06
242

ពេលនេះកីឡាករគុនខ្មែរ “ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ ” ចេញមុខបកស្រាយរឿងជាBAនិងប្រាប់ពីប្រវត្តិដ៏កំសត់ពីអតីតកាលរបស់ខ្លួនផងដែរ 
ភ្នំពេញ៖ កីឡាករគុនខ្មែរ ផល សោភ័ណ្ឌ ដែលរហ័សនាម “ដំរីភ្លុកពិឃាត” ជាកូនសិស្សប្រចាំក្លឹបប្រដាល់គុនខ្មែរ “តាល័យដំរីមានរិទ្ធចំការដូង” ជាកីឡាករគុនខ្មែរមានបទពិសោធច្រើនសម្រាប់ការប្រកួតនៅក្នុងប្រទេស និងកំពុងគ្រប់គ្រងខ្សែក្រវាត់រហូតដល់៨គ្រឿង ហើយខ្សែរក្រវ៉ាត់ភាគច្រើនសុទ្ធសឹងតែវាយឈ្នះកីឡាករបរទេស និងការពារក្រវ៉ាត់ជាច្រើនកម្មវិធីរបស់គុនខ្មែរមិនដែលឱ្យរបូតឡើយ។ 
   “ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ ” ជាកីឡាករគុនខ្មែរមួយត្រូវបានមហាជនស្រលាញ់គាំទ្រ ក្រោយកីឡាកររូបនេះ ល្បីវាយឈ្នះលើកីឡាករបរទេសជាច្រើនរូប និង បានគ្រងក្រវ៉ាត់ឯកជើងពីកម្មវិធីគុនខ្មែរធំៗរបស់ស្ថានីយទូរទស្សន៍ជាច្រើននិងជាពិសេសឈ្នះខ្សែរក្រវ៉ាត់អន្តរជាតិ IPCC ប៉ុន្តែមហាជនជាច្រើននៅមិនទាន់ដឹងពីខ្សែជីវិត កីឡាករឆ្នើមរូបនេះ នៅឡើយថា ទម្រាំឈានជើងក្លាយជាកីឡាករខ្លាំងនិងអាចល្បីដូចសព្វថ្ងៃថា ហែលឆ្លងឧបសគ្គអ្វីខ្លះ និង ប្រើពេលប៉ុន្មានឆ្នាំឡើយ ទើបអាចជោគជ័យរហូតជាកីឡាករលេចធ្លោមួយរូបក្នុងចំណោមកីឡាករខ្លាំងនៅកម្ពុជា ដោយសព្វថ្ងៃមានខ្សែរក្រវ៉ាត់ចំនួន៨គ្រឿង ពាក់នឹងចង្កេះ។  
ទ  ន្ទឹមនឹងនេះផងដែរ “ដំរីភ្លុកពិឃាត” រូបនេះក៏ផ្ទុះការចាប់អារម្មណ៍នឹងមានព័ត៌មានថា លោកក្លាយជាទូតសុឆន្ទៈតំណាងឱ្យឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្បពូកែជោគជ័យលើជម្ងឺឬសដូងបាត ប៉ុន្តែព័ត៌មាននេះ មិនដឹងថា ពិតឬមិនពិតយ៉ាងនោះទេ? 
ផ្តល់កិច្ចសំភាសន៍ដោយផ្ទាល់ដើម្បីបកស្រាយចំពោះសំនួរនេះ ពិត ឬ មិនពិត  ហើយលោកក៏បានទម្លាយពីប្រវត្តិដ៏កំសត់របស់លោកពីអតីតកាលនិងការតស៊ូបែបណាខ្លះទម្រាំបានជោគជ័យមកដល់សព្វថ្ងៃនេះ កីឡាករ ផល សោភ័ណ្ឌ ប្រាប់ដោយផ្ទាល់ដល់ក្រុមអ្នកសារព័ត៌មាននៅក្លឹបតាល័យដំរីមានរិទ្ធចំការដូង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឱ្យដឹងថា  (វិឌីអូកិច្ចសំភាសន៍ខ្លី)