2023-11-09 03:11
536

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហើបថា «ប្រទេសជាសមាជិកគុនខ្មែរ បានជំរុញឲ្យកម្ពុជា ឈានចូលដំណាក់កាលទី២ ពោល គឺដាក់កីឡាគុណខ្មែរនេះ ឲ្យទទួលស្គាល់ជាកម្រិតអាស៊ី ដែលមាន ៤៥ប្រទេស»។ 

នេះបើយោងតាមចេញផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃព្រហស្សត្តិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជា ទទួលជោគជ័យក្នុងការដាក់ «គុនខ្មែរ» ក្នុងការប្រកួតស៊ីហ្គេម ប៉ុន្ដែមានគោលដៅបន្ទាប់ គឺដាក់ក្នុងការប្រកួតកីឡាអាស៊ី ហើយដំណាក់កាលចុងក្រោយ គឺដាក់កីឡានេះជាកម្រិតអូឡាំពិកតែម្តង។ 

សូមជម្រាបផងដែរថា នៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំឲ្យមានការប្រកួត «គុនខ្មែរជើងឯកពិភពលោក» នៅតំបន់ឣង្គរ ដែលមាន ១២ប្រទេសចូលរួមការប្រកួត។ 

ការដាក់កីឡាគុនខ្មែរ ប្រកួតនៅអង្គរវត្ដ អំឡុងពេលអុំទូក ដោយសារប្រទេសជាសមាជិកគុនខ្មែរ ប្រមាណជាង ៦០ សំណូមពរ ដែលនេះជាឱកាសសម្រាប់កម្ពុជា បង្កើន និងពង្រឹងចំណងសាមគ្គីភាព កាន់តែខ្លាំងជាមួយប្រទេសជាសមាជិកទាំងអស់។
 
នាឱកាសនោះ ក៏មានកិច្ចប្រជុំកីឡា «គុនខ្មែរពិភពលោក» នឹងរៀបចំអំឡុងពេលស្របគ្នានោះដែរ៕