ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នេះ មានភ្ញៀវជាតិ និងឣន្តរជាតិ មកពី ៥១ ប្រទេស ស្មើនឹង ១ ៥០០នាក់ ហើយដែលបានចុះឈ្មោះរួចរាល់សម្រាប់ព្រឹត្តិការណ៍ រត់ប្រណាំង Ultra Trail Angkor លើកទី៧ ឆ្នាំ២០២៤ ដែលជាការរត់ឆ្លងកាត់ឧបសគ្គនានា និងរត់កាត់ប្រាសាទ វាលស្រែ និង ផ្ទះអ្នកស្រុកនៅក្នុងទឹកដីខេត្តសៀមរាប ខណៈការប្រកួតនេះ នៅសល់ដតែ ១សប្ដាហ៍ទៀត ប៉ុណ្ណោះ ពោលគឺ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នេះ។
គណៈកម្មាធិការជាតិអូឡាំពិក (NOCC) បានឱ្យដឹងថា «ទិវារត់ប្រណាំងរយៈចម្ងាយឆ្ងាយអន្តរជាតិ Ultra-Trail Angkor លើកទី៧ នេះធ្វើឡើងក្នុងគោលបំណងធំៗ ចំនួន៤ ដូចជា៖ ទី១- ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ទី២- ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ, ទី៣- ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ និង ទី៤- រួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ»។
សូមជម្រាបថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមសហការជាមួយ ក្រុមហ៊ុន Phoenix Voyages រៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ នៅចំកណ្តាលប្រាសាទអង្គរ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា។
សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេសនេះដែរគណៈកម្មការរៀបចំការប្រកួតបានដាក់បញ្ចូលវិញ្ញាសាចំនួន៨ប្រភេទផ្សេងគ្នាក្នុងនោះរួមមាន៖
១. Ultra-Trail Angkor 100 km
២. Bayon Trail 64 km
៣. Marathon Trail 42 km
៤. Jungle Trail 32 km
៥. Temple Run 18 km
៦. Nordic Walk 18 km
៧. Walk & Hike 18 km
៨. Elephant Trail 8 km ។
គួររំលឹកផងដែរថា សម្រាប់ព្រឹត្តិការណ៍កីឡា Ultra-Trail Angkor បានរៀបចំ ៦លើក រួចមកហើយ ខណៈលើកទី ៦កន្លងទៅ គឺនៅឆ្នាំ២០២៣ មានអ្នកចូលរួមរត់ សរុបចំនួន ១ ២០០នាក់ មកពី ៤៥ប្រទេសផ្សេងៗគ្នា ក្នុងនោះមាន ៤០%ជានារី៕