2024-06-01 04:06
290

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្រោមការដដឹកនាំរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងសហការីបានរួមចំណែកក្នុងការលើស្ទួយវិស័យកីឡាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកកម្ពស់ និងជម្រុញវិស័យកីឡារបស់កម្ពុជាឈានទៅមុខកាន់តែរីកចម្រើនបន្ថែមទៀត។ 

 ជាការចូលលើស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ជាក់ស្តែង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងស្មារតីខ្មែរតែមួយ បានចូលរួមសម្អាត និងថែរក្សាស្មៅនៅលើទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិកបានយ៉ាងល្អប្រសើរបំផុត។ 

 សម្រាប់ការចូលរួមថែរក្សាសម្អាតស្មៅនៅពហុកីឡដ្ឋានរបស់ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានរយៈពេល២ឆ្នាំកន្លងមកហើយ ដែលធ្វើឲ្យស្មៅនៅលើទីលានប្រកួតមានសភាពស្អាត ស្រស់បំព្រងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាស្ញប់ស្ញែងដល់ប្រទេសកម្ពុជា ទាំងនៅក្នុងព្រឹត្តិការណ៍កីឡាប្រវត្តិសាស្រ្តស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិជាច្រើនទៀតផងដែរ។ 

 ការចូលរួមចំណែកឧបត្ថម្ភរបស់ វឌ្ឍនៈ ប្រ៊ូវើរី ពិតជាសំខាន់ ហើយមានតម្លៃ ដោយក្រុមហ៊ុនជឿជាក់ថា «កីឡារស់ក្នុងសន្តិរភាព, កីឡានាំមកនូវភាពរីករាយ មិត្តភាព និងសាមគ្គីភាព» ទោះលទ្ធផលយ៉ាងណានោះជាស្មារតីកីឡា ហើយយើងនឹងនៅតែរក្សាឆន្ទៈដ៏មុតមាំក្នុងការចូលរួមគាំទ្រជាមួយអ្នកទាំងអស់គ្នាក្នងស្មារតីខ្មែរតែមួយ ដើម្បីបន្តលើកស្ទួយវិស័យកីឡាបាល់ទាត់នៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរ។ 

 សូមជម្រាបថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បង្កើតឡើងដោយសាដៃកូនខ្មែរ ក្រោមការដឹកនាំរដ៏ឆ្លាតវៃ និងប៉ិនប្រសព្វរបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ធ្វើការវិនិយោគលើវិស័យឧស្សាហកម្មស្រាបៀរ និងភេទសជ្ជៈប៉ូវកម្លាំងជាច្រើនមុខ ហើយផលិតផលទាំងអស់របស់ក្រុមហ៊ុន គឺបានគិតគូរគុណភាព រស់ជាតិ អនាម័យ ដោយនាំយកនូវវត្ថុធាតុដើមល្អមកផលិតចេញស្រាបៀរ និងភេទសជ្ជៈប្រកបដោយគុណភាព និងស្តង់ដាអន្តរជាតិ។ 

 សួមបញ្ជាក់ថា នៅលើទីលានស្មៅខៀវស្រងាត់ និងស្រស់បំព្រងនៅពហុកីឡដ្ឋានអូឡាំពិក  ដែលប្រើប្រាស់ម៉ាស៊ីនថែរក្សា និងសម្អាតស្មៅ ឧបត្ថម្ភដោយ វឌ្ឍនៈ ប្រ៊ូវើរី ដើម្បីត្រៀមសម្រាប់ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ «Vattanac International Friendly» រវាងក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះតែម្តង។ 

 ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានមោទកភាពដែលបានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិនេះ មិនត្រឹមតែគាំទ្រ និងឧបត្ថម្ភលើការប្រកួតតែប៉ុណ្ណោះទេ លើសពីនេះក្រុមហ៊ុនក៏បានយកចិត្តទុកដាក់ទៅលើដំណើរការនៃការរៀបចំការប្រកួតទាំងមូលផងដែរ៕