ក្នុងឱកាស បិទការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំសិក្សា២០២៣-២០២៤ នៅកីឡដ្ឋានខេត្ត នារសៀលថ្ងៃទី៤ ខែមិនា លោកជំទាវ ហ៊ុន កុសនី អភិបាលរង ខេត្ត កណ្តាល បានណែនាំរដ្ឋបាល ក្រុង ស្រុក លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក ព្រមទាំង នាយក នាយិកាដែលទទួលខុសត្រូវ គ្រឹះស្ថានបឋមសិក្សាក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានបឋមសិក្សា ដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវការវិវត្តន៍ផ្នែករូបរាងកាយ បញ្ញាស្មារតី ក៏ដូចជាតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ២ម៉ោងក្នុង មួយសប្តាហ៍ឱ្យបានខ្ជាប់ខ្ជួន។ត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡា ឱ្យមានច្រើនប្រភេទ ទៅតាមតម្រូវការ និង ស្ថានភាពជាក់ស្តែងរបស់សាលា បើទីលានមានស្រាប់ត្រូវថែរក្សា ជួសជុល និងកែលម្អ ឲ្យបានល្អប្រសើរ ។
ជាមួយនេះ ក៏ត្រូវបណ្តុះបណ្តាលធនធានមនុស្ស (កីឡាករ) ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្របទៅ នឹងយុទ្ធសាស្ត្រកំណែទម្រង់លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ត្រូវមានជំនាញកីឡា មួយប្រភេទយ៉ាងតិចប្រចាំជីវិត។
លោកជំទាវលើកឡើងថាវិស័យកីឡាជាវិស័យមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងគោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យមានសុខភាពល្អ ដើម្បីចាប់យកនូវចំណេះដឹងបែបវិទ្យាសាស្ត្រ និងមុខរបរផ្សេងៗ រួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិឲ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ និង មានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ។
លោក ចេង សំអ៊ុល ប្រធានមន្ទីអប់រំយុវជននិងកីឡា ខេត្តកណ្តាល បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានលើកផែនការរៀបចំប្រកួតកីឡាជាច្រើនប្រភេទ ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យកីឡាខេត្ត និងដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម យកទៅចូលរួមប្រកួតនៅថ្នាក់ជាតិ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡានានា ដែលនឹងចាប់ផ្តើមពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ។
សម្រាប់ ការប្រកួតកីឡាសិស្ស ផ្នែកបឋមសិក្សា ឆ្នាំនេះ ធ្វើឡើងលើ៥ប្រភេទកីឡា មានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និង ប៉េតង់ មានកីឡាករកីឡាការិនី ចូលរួម ចំនួន ២២ក្រុម សរុបមានចំនួន ៤២៤នាក់។
បើតាម លោក ពៅ ប្រធានវណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាល បានឲ្យដឹងថា គណៈកម្មការរៀបចំការប្រកួត និង អនុគណៈកម្មការបច្ចេកទេស បានអនុវត្ត ប្រកបដោយភាពសុក្រឹត យុត្តិធម៌ ដល់ កីឡាករ កីឡាការិនី តាមប្រភេទកីឡាននីមួយៗ ។ សម្រាប់ជ័យលាភីក្នុងការប្រកួតនេះ គឺមានតែក្រុមចំណាត់ថ្នាក់លេខ១ប៉ុណ្ណោះ ដែលតំណាងឲ្យខេត្តទៅចូលរួមប្រកួត កីឡាសិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិ ឆ្នាំសិក្សា២០២៣- ២០២៤ នេះ នៅរាជធានីភ្នំពេញ ៕