• November 21, 2024
  • support@msjtv.com
2023-10-17 04:10
551

ភ្នំពេញ៖ លោក Félix Dalmás គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លើកទឹកចិត្ត និងគាំទ្រឲ្យនិយាយពាក្យល្អៗបែបវិជ្ជមានទៅកាន់កីឡាករជម្រើសជាតិរបស់ង ប្រសើរជាងប្រើពាក្យមិនសមរម្យ ឬបំបាក់ទឹកចិត្តកីឡាករ។

លោក Félix Dalmás និយាយថា «ពេលអ្នកសរសេរអ្វីល្អៗបែបវិជ្ជមាន ឬបង្ហាញសកម្មភាពល្អៗ គឺ ជាការផ្ញើសារលើកទឹកចិត្តដល់កីឡាករ គឺជារឿង ល្អមួយ។ នេះ គឺជាការផ្តល់កម្លាំងចិត្តដ៏សំខាន់ធ្វើឲ្យអារម្មណ៍កីឡាករមានភាពល្អប្រសើរទោះបីវាជារឿងតូចតាចក្តី ប៉ុន្តែវាមានតម្លៃសម្រាប់កីឡាករ»។ 

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបន្ថែមថា «ចូរលើកទឹកចិត្តក្រុមហើយជ្រើសរើសការជឿជាក់លើ ពួកគាត់ដូច្នេះទើបក្រុមអាចឈ្នះបាន»៕