(កំពត)កាលពីរសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពតមានប្រសាសន៍ឲ្យដឹងថាវិស័យអប់រំកាយនិងកីឡាដោយបានចូលរួមចំណែកនិងលើកកម្ពស់ដល់សុខភាពនិងសុខមាលភាពសិស្សនិស្សិតនិងប្រជាពលរដ្ឋគ្រប់រូបនិងជួយកាត់បន្ថយនូវភាពអសកម្មផ្សេងៗបាននៅក្នុងសង្គមជាពិសេសនោះការប្រើប្រាស់គ្រឿងញៀនជាដើម។
ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំកាយ និងកីឡាជាយានក្នុងការអភិវឌ្ឍន៍សង្គម ព្រោះ“កីឡាកសាងមនុស្ស មនុស្សកសាងសង្គម” ហើយក្រសួងបានធ្វើកំណែទម្រង់ស៊ីជម្រៅជាច្រើនដើម្បីលើកកម្ពស់វិស័យកីឡានេះ។
ឯកឧត្តមបានស្នើដល់អាជ្ញាធរក្រុងស្រុក មន្ទីរ អង្គភាព ស្ថានប័នរដ្ឋ និងឯកជន ប្រជាពលរដ្ឋចូលរួមឧបត្ថម្ភគាំទ្រដើម្បីធ្វើឲ្យវិស័យកីឡាឆ្ពោះទៅរកភាពជោគជ័យ។
ឯកឧត្តមខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៤ នៅពហុកីឡដ្ឋានខេត្តកំពត។
ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានលើកឡើងថាកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត សម្តេចបានចាត់ទុកថាការងារអប់រំកាយ និងកីឡាបានដើរតួយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ កីឡាកសាងមនុស្ស មនុស្សកសាងសង្គម ធ្វើឲ្យវិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទទួលបាននូវការចាប់អារម្មណ៍ ការចូលរួមគាំទ្រច្រើនពីយុវជន ហើយលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
ខណៈដែលក្រសួងអប់រំយុវជន និងកីឡានៅតែបន្តធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្នុ្ងងការទៅចូលរួមព្រឹត្តិការណ៍ប្រកួតធំៗរបស់ពិភពលោកនៅពេលខាងមុខ ។
ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងកំណែទម្រង់ទាំងនោះ ទាមទាឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពតមាន៣ប្រភេទកីឡា ទី ១-កីឡាបាល់ទាត់ ១២ ក្រុម ទី ២-កីឡាបាល់បោះ ៥ ក្រុម និង ទី ៣-កីឡាប៉េតង់ ២០ក្រុម សរុបកីឡាករ-កីឡាការិនីដែលបានចូលរួមប្រកួតទាំងអស់ចំនួន ៣៦៦នាក់ នាក់ ស្រី២០នាក់។
ហើយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ដោយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍បញ្ញត្តិលើស្មារតីចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព និងបទបញ្ជាបច្ចេកទេស លទ្ធផលប្រកួតបានបញ្ចប់ដោយជោគជ័យ។
ដោយឡែក ជើងឯកបាល់ទាត់មហាជនខេត្តកំពត ២០២៤ លេខ១ បានទៅលើក្រុមកីឡាករក្លិបកំពង់សំរោង លេខ២ ក្លិបបូកគោ និងទី៣ក្លិបបូរីរ៉ាត់FC។(សឹង រ៉ាត់)