ការបំពាក់កៅអី សម្រាប់អ្នកទស្សនាបាល់ទាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកំពុងដំណើរការសម្រេចបាន ៥០% ហើយ ក្នុងចំណោមកៅអីសរុប ២ម៉ឺន ៥ ពាន់ កៅអី។
លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានគូសបញ្ជាក់ថា ការបំពាក់កៅអីនៅទីតាំងទីវាលនេះតម្រូវតាមស្តង់ដារបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដោយតាមគោលការណ៍តម្រូវឱ្យកៅអីត្រូវបានបង្អែកខ្នង។ កាលពីមុនស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ កាលពីខែឧសភា ឆ្នាំ២០២៣ គឺបានបំពាក់ម្តងហើយ ប៉ុន្តែកៅអីមិនមានបង្អែក។ ដូច្នេះសហព័ន្ធបានរុះរើ យកមករក្សាទុកប្រើប្រាស់នៅតាមក្លឹប ឬនៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ បាទី ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ។
ជាមួយគ្នានោះ«យើងបានស្នើសុំក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបំពាក់កៅអីថ្មី ហើយសហព័ន្ធទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ហើយ FFC បានស្នើសុំទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ហើយ AFF បានផ្តល់ការឧបត្ថម្ភនូវថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ប៉ុន្តែចំនួនថវិកានេះប្រផិតប្រផើយ ដោយក្រុមហ៊ុនឯកជនជាអ្នកដេញថ្លៃ ក្នុងការបំពាក់កៅអីថ្មី ដោយមានចំនួន ២៥០០០កៅអី ដែលមានរចនាបថស្រស់ស្អាតលេខ១ចុងក្រោយគេមកបំពាក់ ដែលទទួលបានការគាំទ្រពីមហាជននានា។ ការបំពាក់កៅអីមានបង្អែកថ្មីនេះគ្រោងនឹងបញ្ចប់នាចុងខែកុម្ភៈ ឆ្នាំ២០២៤»។
លោក កែវ សារ៉េត បានអះអាងទៀតថា ៖«ចំនួនកៅអីចំនួន ២ម៉ឺន៥ពាន់នេះ គឺជាការប្រឹងប្រែងដាក់អស់ពីលទ្ធភាព តាមប្លង់រចនាបថ ដែលមានស្រាប់។ ការបំពាក់កៅអីអត់បង្អែកពីមុន បានត្រឹមតែជាង ២ម៉ឺន ១ ពាន់ កៅអីប៉ុណ្ណោះ។ ដូច្នេះកៅអីបំពាក់នៅតំបន់អង្គុយគ្មានដំបូល ២ម៉ឺន ៥ពាន់ កៅអី និងបូកបន្ថែមជាមួយ ៥០០០កៅអី ក្នុងតំបន់អង្គុយមានដំបូល ឬ VIP សរុបបាន ៣០ ០០០ កៅអី សម្រាប់តំបន់អង្គុយ ទស្សនាទាំងមូលនៃពហុកីឡដ្ឋានជាតិអូឡាំពិក»៕