ភ្នំពេញ៖ ក្រុមកីឡាការិនីជម្រើសកម្ពុជា សម្តែងគុនជាក្រុម ទទួលបានមេដាយសំរឹទ្ធ ០១គ្រឿង នៅក្នុងការប្រកួតព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។
នេះជាមេដាយដំបូងដែលអត្តពលិកកម្ពុជាទួលបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំនេះ។ នេះបើតាមព័ត៌មាន ដែលបណ្តាញព័ត៌មានយើងទទួលបាន ពីគណៈកម្មាធិការជាតិអូឡាំពិក នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នេះ។
កីឡាការិនីដែលទួលបានមេដាយសំរឹទ្ធ ក្នុងការប្រកួតព្រឹត្តិការណ៍ Asian Games រួមមាន៖ កីឡារិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច លើវិញ្ញាសាសម្ដែងមេគុននារីជាក្រុម ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន៕
អត្ថបទដែលទាក់ទង
Sport
ប្រគល់ជ័យលាភី ដល់ក្រុមកីឡាករបាល់ទាត់ពានរង្វាន់របស់ឯកឧត្តម អ៊ុន ចាន់ដា សន្តិភាព រដូវកាលទី២ ឆ្នាំ២០២៤
Sport
អគ្គលេខាធិការ NOCC មានគោលដៅដាក់ «គុនខ្មែរ» ក្នុងការប្រកួតកីឡាអាស៊ី និងដំណាក់កាលឈានដល់កម្រិតអូឡាំពិក
Sport
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ប្រកាសរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅខេត្តកែប
Sport