ភ្នំពេញ៖ គិតត្រឹមល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នេះ ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ដែលទទួលបានជ័យលាភីមេដាយមាស ចំនួន ០៣គ្រឿង និងប្រាក់ ០៣គ្រឿង ក្នុងការប្រកួតលំដាប់ពិភពលោក World Series នៅសហរដ្ឋអាមេរិក។
យោងចុះផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិក បានឲ្យដឹងថា កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ដែលទួលបានជ័យលាភី រួមមាន៖
- កីឡាករ ហ្វ៊ីលីន សាលី ឈ្នះមេដាយចំនួន ០២គ្រឿង (មាស១ និងប្រាក់១) លើវិញ្ញាសា AMATEUR Runabout 1100 Stock និងវិញ្ញាសា NOVICE Runabout 1100 Stock។
- កីឡាករ កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាស ០១គ្រឿង និងប្រាក់ ០១គ្រឿង លើវិញ្ញាសា NOVICE Ski Stock។
- កីឡាករ អូស្មាន់ មីន ឈ្នះមេដាយ ០២គ្រឿង (មាស១ ប្រាក់១) លើវិញ្ញាសាស្គីអង្គុយ។
គួរបញ្ជាក់ផងដែរថា: គិតត្រឹមថ្ងៃទី០៥ ខែតុលានេះកីឡាករជម្រើជាតិម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយមាស ចំនួន ០៣គ្រឿង និងមេដាយប្រាក់ ០៣គ្រឿង៕