2023-10-19 10:10
242

ថៃ៖ លោក តូសាក់ ស៊ុកវិម៉ុល អគ្គស្នងការនគរបាលជាតិថៃ កាលពីថ្ងៃអង្គារ បានអំពាវនាវដល់មន្ទីរពេទ្យទូទៅប៉ូលីស (PGH) ឱ្យដាក់របាយការណ៍សុខភាព ស្តីពីការព្យាបាលដែលខ្លួនកំពុងផ្តល់ជូនសម្រាប់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងតែជាប់ពន្ធនាគារនោះឲ្យបានច្បាស់លាស់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។

ការអំពាវនាវរបស់អគ្គស្នងការនគរបាលជាតិថៃ ធ្វើឡើងបន្ទាប់ពីមានរូបថតមួយសន្លឹករបស់លោក ថាក់ស៊ីន ត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមដែលបង្ហាញថា «លោកថាក់ស៊ីន គឺនៅក្នុងឈុតសម្លៀកបំពាក់អ្នកជំងឺ ហើយធ្វើដំណើរឆ្ពោះទៅរកការស្កេនកុំព្យូទ័រ (CT)»។

តាមរយៈរូបភាពមួយសន្លឹកនេះ ត្រូវបានចែកចាយលើបំណ្តាញសង្គមនោះ វាបានធ្វើឲ្យក្រុមអ្នករិះគន់បាននិយាយថា វាអាចជារូបភាពដែលមានបំណងទាក់ទាញចំណាប់អារម្មណ៍ពីមហាលជន ដោយអ្នកបង្ហាញនោះចង់និយាយថា «លោក ថាក់ស៊ីន នៅតែឈឺធ្ងន់ហើយត្រូវការការព្យាបាលបន្ថែមទៀត នៅមន្ទីរពេទ្យនៅខាងក្រៅពន្ធនាគារ»។

សូមជម្រាបថា រូបថតមួយសន្លឹកនោះ ត្រូវបានបង្ហាញអំពីវត្តមានរបស់លោក ថាក់ស៊ីន កំពុងតែសម្រាកព្យាបាលនៅក្រៅពន្ធនាគារ។ ម្យ៉ាងទៀតការសម្រាកព្យាបាលនោះវាបានផុតកំណត់ចំពោះរយៈពេល ៩០ថ្ងៃ បើគិតត្រឹមថ្ងៃសុក្រមក។

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ណាវ៉ាត្រា បានត្រឡប់មកប្រទេសថៃ ជាលើកដំបូង កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លទៅ បន្ទាប់ពីបាននិរទេសខ្លួនរយៈពេល ១៥ឆ្នាំ និងត្រូវបានតុលការកំពូលប្រទេសថៃកាត់ទោសឱ្យជាប់ពន្ធនាគារ សរុបចំនួន ៨ឆ្នាំ ក្នុងសំណុំរឿង ចំនួន ០៣បន្ទាប់មកក៏ត្រូវបានព្រះមហាលក្សត្រព្រះរាជទានទោស ដោយឲ្យលោកថាក់ស៊ីនជាប់ពន្ធធនាគារត្រឹម ១ឆ្នាំវិញប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោក ថាស៊ីន ត្រូវបានគេបញ្ជូនចេញពីពន្ធនាគារបាងកកទៅកាន់មន្ទីរពេទ្យទូទៅប៉ូលិស (PGH) នៅយប់មួយក្រោមហេតុផលមួយថា «សុខភាពរបស់គាត់មិនអំណោយផល» ប៉ុន្តែកាលពីព្រឹកថ្ងៃអង្គារដើមសប្តាហ៍នេះ មានសកម្មជននយោបាយម្នាក់លោក Srisuwan Janya បានដាក់ញត្តិទៅក្រសួងយុត្តិធម៌ទាមទារឱ្យមានការស៊ើបអង្កេតលើការព្យាបាលរបស់លោក ថាក់ស៊ីន នៅ PGH ដើម្បីមើលថា តើក្នុងករណីរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ មានការបំពានច្បាប់កែរតម្រូវដែរឬអត់?។

លោក Srisuwan បានកត់សម្គាល់ថា ទោះបីជាមានជំងឺជាបន្តបន្ទាប់របស់លោក ថាក់ស៊ីន រួមទាំងជំងឺបេះដូង ជំងឺសួត ជំងឺលើសឈាម និងជំងឺសរសៃពួរក៏ដោយ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់គាត់នៅ PGH គឺសុទ្ធសឹងតែអាចបំពានច្បាប់កែតម្រូវ ដោយច្បាប់មួយនោះបានចែងថា «មានតែអ្នកទោសដែលទទួលរងការរិះគន់ ឬផ្លូវចិត្តប៉ុណ្ណោះ» ទើបត្រូវបានអនុញ្ញាតឱ្យទទួលការព្យាបាលពិសេសនៅខាងក្រៅពន្ធនាគារ។

ចំពោះសំនួរចុងក្រោយដែល លោក Srisuwan Janya បានចោទសួរទៅកាន់ពន្ធធនាគារថា ហេតុអ្វីបានជាលោក ថាក់ស៊ីន មិនត្រូវបានកាត់សក់ឱ្យខ្លី? ព្រោះវា គឺជាលក្ខខណ្ឌដែលតម្រូវតាមបទប្បញ្ញត្តិរបស់នាយកដ្ឋានកែតម្រូវ៕