2023-10-27 12:10
248

(ប៉េកាំង)៖ បើតាមសារព័ត៌មានរដ្ឋចិន CGTN ថ្មីៗនេះ លោក លី ខឺឈាង បានសម្រាកព្យាបាលជំងឺនៅទីក្រុងសៀងហៃ។ កាលពីថ្ងៃទី២៦ ខែតុលា លោក លី មានអាការៈគាំងបេះដូងភ្លាមៗ ហើយបានទទួលមរណភាពនៅម៉ោង ០០៖១០យប់ ឈានចូលថ្ងៃទី២៧ ខែតុលា ក្រោយវិធានការជួយសង្គ្រោះទាំងអស់បរាជ័យ។ លោកទទួលមរណភាពស្លាប់នៅអាយុ ៦៨ឆ្នាំ។

អតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង (Li Keqiang) បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូងភ្លាមៗ ក្នុងវ័យ៦៨ឆ្នាំ នេះបើយោងតាមសារព័ត៌មាន CGTN របស់រដ្ឋចិន និងសារព័ត៌មាន Reuters ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក លី ខឺឈាង គឺជាសមាជិក នៃគណកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្រ្តីចិន ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០២៣៕