2024-01-11 03:01
148

វៀតណាម៖ បុរសជនជាតិវៀតណាមម្នាក់ បានយកសាំងចាក់ដុតផ្ទះល្វែងមួយកន្លែង ក្នុងខេត្តយ៉ាឡៃ (Gia Lai) បណ្តាលឱ្យមនុស្ស ចំនួន ០៣នាក់ បានស្លាប់ក្នុងភ្នក់ភ្លើង រួចបុរសរូបនោះ បានធ្វើអត្តឃាតសម្លាប់ខ្លួនតាមក្រោយ បន្ទាបពីការស៊ើបអង្កេតមន្ត្រីប៉ូលិសវៀតណាម បានបញ្ជាក់ថា ករណីនេះ បណ្តាលមកពីរឿងគំនុំដោយជនសង្ស័យបានបែកបាក់ស្នេហាជាមួយស្ត្រីរងគ្រោះម្នាក់។ 

មន្ត្រីប៉ូលិសខេត្តយ៉ាឡៃ បានឱ្យដឹងថា ករណីដុតផ្ទះល្វែងបានសម្លាប់មនុស្ស ចំនួន ០៣នាក់ ខាងលើនេះ បានកើតឡើង កាលពីថ្ងៃអង្គារ ស្ថិតក្នុងផ្ទះជួលមាន ទំហំ ២០ម៉ែត្រការ៉េ ក្នុង Central Highlands វេលាម៉ោងប្រហែល ២ទៀបភ្លឺ ក្រុមអ្នកពន្លត់អគ្គីភ័យ និងបុគ្គលិករុករក និងជួយសង្គ្រោះរាប់សិបនាក់ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងនោះ ខណៈទ្វារត្រូវបានចាក់សោមន្ត្រីត្រូវគាស់ទ្វារឲ្យបើក។

ក្រុមជួយសង្គ្រោះពួកគេបានរកឃើញសាកសពមនុស្ស ចំនួន ០៣នាក់ នៅខាងក្នុងភ្នក់ភ្លើងដែលក្រោយមកត្រូវបានកំណត់អត្តសញ្ញាណថា ស្ត្រីរងគ្រោះមានឈ្មោះ Nguyen Thi Tuyet Van (ង្វៀន ធីទៀតវ៉ាន់ស អាយុ ៤៥ឆ្នាំ កូនស្រីរបស់គាត់ អាយុ ១៥ឆ្នាំ និងមិត្តប្រុសរបស់ Van ឈ្មោះ Nguyen Thanh Ty (ង្វៀន ថាញ់ទី) អាយុ ៥៣ឆ្នាំ។

តាមរយៈរូបភាពកាមេរ៉ាសុវត្ថិភាព ប៉ូលិសបានបញ្ជាក់ថា លោក Tran Trong Nien (ចាង ចុងនៀន)  អាយុ ៥២ឆ្នាំ ជាជនដៃដល់គាត់បានយកដបសាំងមកចាក់ពេញផ្ទះរួចដុតហើយបន្ទាប់មកគាត់បានត្រឡប់ទៅផ្ទះវិញចម្ងាយប្រហែល ១គីឡូម៉ែត្រ ពីកន្លែងកើតហេតុ និងបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងតែម្តង។

ចំពោះករណីនេះ តាមការស៊ើបអង្កេតបឋមបានបង្ហាញថា ជនសង្ស័យគ្មានមានគំនុំនឹងស្ត្រីឈ្មោះ Van ដោយសារពួកគាត់បានបែកបាក់ទំនាក់ទំនងស្នេហាហើយស្ត្រីរងគ្រោះបានយកបុរសម្នាក់ទៀត៕