2023-10-18 04:10
232

លោក Joe Biden បានធ្វើដំណើរតាមជើងយន្តហោះរបស់មកដល់ទឹកដីនៃប្រទេសអ៊ីស្រាអែល នៅថ្ងៃពុធ ទី១៨ ខែតុលានេះ ដើម្បីបំពេញទស្សនកិច្ច និងជួបប្រជុំពិភាក្សាការងារស្វែងរកដំណោះវិបត្តិនៅតំបន់ Gaza និងរៀបចំផែនការរបស់ខ្លួនសម្រាប់សង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។ 

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងប្រធានាធិបតី Isaac Herzog ស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅពេលគាត់មកដល់អ៊ីស្រាអែល ហើយសន្តិសុខត្រូវបានរឹតបន្តឹងផងដែរ។

សូមជម្រាបថា លោក Joe Biden បានសម្រេចចិត្តក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល មានរយៈពេលមួយសប្តាហ៍នៃទំនាក់ទំនងការទូតដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងបង្អាក់ជម្លោះនៅអ៊ីស្រាអែល និងព្យាយាមការពារសង្រ្គាមជាមួយក្រុមហាម៉ាសមិនឱ្យរីករាលដាលដល់តំបន់ផ្សេងៗ។

មុនការធ្វើដំណើរមកទឹកដីអ៊ីស្រាអែល របស់លោក Biden អំពីការបំផ្ទុះនៅមន្ទីរពេទ្យមួយបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើន។
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានសរសេរលើបណ្តាញសង្គមថា៖ ខ្ញុំនឹងធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល ដើម្បីឈរក្នុងការរួបរួមក្នុងការប្រឈមមុខនឹងការវាយប្រហារភេរវកម្មដ៏ឃោរឃៅរបស់ក្រុម Hamas និងដើម្បីពិគ្រោះយោបល់លើជំហានបន្ទាប់។

លោក Joe Biden សរសេរបញ្ជាក់ថា បន្ទាប់មកខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសហ្ស៊កដានី ដើម្បីជួបជាមួយមេដឹកនាំ និងដោះស្រាយតម្រូវការមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ហើយបញ្ជាក់ឱ្យច្បាស់ថា ក្រុមហាម៉ាស់មិនឈរលើសិទ្ធិសម្រេចដោយខ្លួនឯងរបស់ប៉ាឡេស្ទីនទេ៕