2024-05-01 01:05
36

រដ្ឋធានីប៉េកាំង៖ រហូតមកដល់ពេលនេះ មានប្រទេសជាច្រើន នៅលើពិភពលោក បានខ្ចីលុយពីបរទេស យកមកអភិវឌ្ឍប្រទេសរបស់ខ្លួន ហើយក្នុងនោះមានប្រទេសចំនួន២០ កំពុងតែជំពាក់បំណុលរាប់ពាន់លានដុល្លារអាមេរិក ដែលបានខ្ចីពីចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្ដែនៅក្នុងចំនៅមចំណោមប្រទេសទាំង២០នេះ គឺប្រទេសប៉ាគីស្ថាន បានជាប់ជំពាក់បំណុលរបស់រដ្ឋាភិបាលក្រុងប៉េកាំង ច្រើនជាងគេបំផុត។

បើតាមគេហទំព័រ Visual Capitalist (វីស្យូល កាពីតាលីស្ដ) បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដោយដកស្រង់ប្រភពពីធនាគារពិភពលោក បានឲ្យដឹង ថា ប្រទេសជាប់ជំពាក់បំណុលរបស់ប្រទេសចិនទាំង២០នេះ រួមមាន៖
១-ប្រទេសប៉ាគីស្ថាន ជំពាក់បំណុលរបស់ចិន ចំនួន២៦,៦ពាន់លានដុល្លារអាមេរិក។
២-អង់ហ្គោឡា ជំពាក់បំណុលរបស់ចិន ចំនួន២១ពាន់លានដុល្លារអាមេរិក។
៣-ស្រីលង្កា ជំពាក់បំណុលរបស់ចិន ចំនួន ៨,៩ពាន់លានដុល្លារ។
៤-អេត្យូពី ជំពាក់បំណុលចិន ចំនួន៦,៨ពាន់លានដុល្លារ។
៥-កេនយ៉ា ជំពាក់បំណុលចិន ចំនួន ៦,៧ពាន់លានដុល្លារ
៦-បង់ក្លាដែស ជំពាក់បំណុលចិន ចំនួន ៦,១ពាន់លានដុល្លារ
៧-ហ្សាមបៀ ជំពាក់បំណុលចិន ចំនួន ៦,១ពាន់លានដុល្លារ
៨-ឡាវ ជំពាក់បំណុលចិន ចំនួន ៥,៣ពាន់លានដុល្លារ
៩-អេហ្ស៊ីប ជំពាក់បំណុលចិន ចំនួន ៥,២ពាន់លានដុល្លារ
១០-នេហ្ស៊ីរីយ៉ា ជំពាក់បំណុលចិន ចំនួន ៤,៣ពាន់លានដុល្លារ
១១-អេក្វាទ័រ ជំពាក់បំណុលចិន ចំនួន ៤,១ពាន់លានដុល្លារ
១២-កម្ពុជា ជំពាក់បំណុលចិន ចំនួន៤ពាន់លានដុល្លារ
១៣-កូឌីវ័រ ជំពាក់បំណុលចិន ចំនួន៣,៩ពាន់លានដុល្លារ
១៤-បេឡារុស ជំពាក់បំណុលចិន ចំនួន ៣,៩ពាន់លានដុល្លារ
១៥-កាមេរូន ជំពាក់បំណុលចិន ចំនួន ៣,៨ពាន់លានដុល្លារ
១៦-ប្រេស៊ីល ជំពាក់បំណុលចិន ចំនួន ៣,៤ពាន់លានដុល្លារ
១៧-សាធារណរដ្ឋកុងហ្គោ ជំពាក់បំណុលចិន ចំនួន ៣,៤ពាន់លានដុល្លារ
១៨-អាហ្វ្រិកខាងត្បូង ជំពាក់បំណុលចិន ចំនួន ៣,៤ពាន់លានដុល្លារ
១៩-ម៉ុងហ្គោលី ជំពាក់បំណុលចិន ចំនួន៣ពាន់លានដុល្លារ
២០-អាហ្សង់ទីន ជំពាក់បំណុលចិន ចំនួន ២,៩ពាន់លានដុល្លារ។

គេហទំព័រដដែលនេះ ក៏បានបញ្ជាក់ ថា តួលេខនៃការជំពាក់បំណុលទាំងនេះ បានផ្អែកទៅលើលុយ ដែលប្រទេសមួយ ខ្ចីពីអ្នកឲ្យខ្ចីពីបរទេស និង ផ្អែកទៅលើធនាគារពិភពលោក៕