2023-12-24 10:12
163

ត្រីបាឡែន (Fin Whale) ១ក្បាល ដែលធំជាងគេទី២ លើពីភពលោក ត្រូវបានអាជ្ញាធរសត្វព្រៃបានប្រទះឃើញ បានងាប់អណ្តែតមកទើរនៅឆ្នេរភាគខាងជើងរដ្ឋ New South Wales ប្រទេសអូស្ត្រាលី។ 
   អាជ្ញាធរសត្វព្រៃអូស្រ្តាលី បានសន្និដ្ឋានថា ត្រីបាឡែននេះមានប្រវែង ១៦ម៉ែត្រ បានងាប់អណ្តែតមកទើរនៅឆ្នេរ Minnie Water មានចម្ងាយ ៦០គីឡូម៉ែត្រ ភាគខាងជើងកំពង់ផែ Coffs Harbour។ 
   អាជ្ញាធរសត្វព្រៃអូស្រ្តាលីនិយាយថា ទោះបីជាអ្នកស្ម័គ្រចិត្ត និងមន្ត្រីអនុរក្សប្រឹងប្រែងអស់ពីលទ្ធភាពក៏ដោយ ក៏ពេទ្យសត្វបានអះអាងថា ត្រីបាឡែននេះមិនអាចជួយសង្គ្រោះបានទេ ដោយសារស្ថានភាពជំងឺរបស់វា៕