2024-01-10 03:01
153

ឧក្រិដ្ឋជនមួយក្រុមប្រដាប់ដោយអាវុធគ្រប់ដៃ បានសម្រុកចូលក្នុងបន្ទប់ផ្សាយរបស់ស្ថានីយទូរទស្សន៍មួយ ក្នុងទីក្រុង Guayaquil ដោយចាប់មន្ត្រីប៉ូលិសធ្វើជាចំណាប់ខ្មាំង និងមានជនរងគ្រោះរងយ៉ាងហោចណាស់ប្រមាណ ១០នាក់ ត្រូវបានបាញ់សម្លាប់ ក្រោយពីប្រធានាធិបតីអេក្វាទ័រ ចេញប្រកាសដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទីពុធ ទី១០ ខែមករា ឆ្នាំ២០២៤ នេះ។

លោក Daniel Noboa ប្រធានាធិបតីប្រទេសអេក្វាទ័រ ស្ថិតនៅតំបន់អាមេរិកខាងត្បូង បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារមានជម្លោះប្រដាប់់អាវុធផ្ទៃក្នុង ហើយក្រុមអ្នកលេង ឬគេហៅថា «ក្រុមឧក្រិដ្ឋជន» បានវាយប្រហារចូលបន្ទប់ផ្សាយរបស់ទូរទស្សន៍ TC ក្នុងទីក្រុង Guayaquil ដែលកំពុងផ្សាយផ្ទាល់។

ប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa បានចេញទបបញ្ជា កាលពីថ្ងៃអង្គារ ដើម្បីឱ្យបង្ក្រាមក្រុមឧក្រិដ្ឋជនជាភេវករ បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅក្នុងបន្ទប់ផ្សយទូរទស្សន៍មួយ ហើយក្រុមនេះបានគំរាមកំហែងដល់អាយុជីវិតផងដែរ។ ក្នុងជម្លោះផ្ទៃក្នុងប្រដាប់អាវុធនោះ យ៉ាងហោចណាស់មានមនុស្ស ១០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ ដែលបង្កឡើងដោយក្រុមក្មេងទំនើង ខណៈដែលប្រទេសនេះបានផ្ទុះឡើងនៅក្នុងអ្វីដែលប្រធានាធិបតី Daniel Noboa ហៅថា «ជម្លោះប្រដាប់អាវុធផ្ទៃក្នុង»។

ប៉ូលីសបាននិយាយកាលពីល្ងាចថ្ងៃអង្គារថា «មនុស្សប្រាំបីនាក់បានស្លាប់ និងបីនាក់បានរងរបួសនៅក្នុងការវាយប្រហារនៅក្នុងទីក្រុងកំពង់ផែ Guayaquil ហើយមន្រ្តីពីរនាក់ត្រូវបានសម្លាប់យ៉ាងសាហាវដោយឧក្រិដ្ឋជនប្រដាប់អាវុធនៅក្នុងទីក្រុង Nobol ក្បែរនោះ»។

តាមប្រភពបានបញ្ជាក់ថាៈ បន្ទាប់ពីការរត់គេចខ្លួនចេញពីគុករបស់ Jose Adolfo Macias ឬហៅថា Fito ដែលជាមេដឹកនាំក្រុម Los Choneros ដ៏ធំបំផុតរបស់អេក្វាទ័រ អាជ្ញាធរប្រទេសនេះកំពុងតាមចាប់ខ្លួន ក្នុងនោះ លោក Noboa កាលពីថ្ងៃចន្ទ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នទូទាំងប្រទេស និងបម្រាមគោចរពេលយប់។

សូមបញ្ជាក់ថា លោក Noboa អាយុ ៣៦ឆ្នាំ ដែលត្រូវបានបោះឆ្នោតជាប្រធានាធិបតីអេក្ខាទ័រកាលពីឆ្នាំមុននៅលើការសន្យាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាដែលទាក់ទងនឹងគ្រឿងញៀន ក្រោយមកបានបញ្ជាឱ្យប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមទំនើងដែលគាត់បានពិពណ៌នាថាជា «អង្គការភេរវករ និងតួអង្គមិនមែនរដ្ឋដែលបះបោរ» ៕