2023-11-08 12:11
247

សេតវិមានបាននិយាយកាលពីថ្ងៃអង្គារ នេះថា សហរដ្ឋអាមេរិកនឹងប្រឆាំងការកាន់កាប់ នៅតំបន់ហ្គាហ្សាឡើងវិញ ដោយយោធាអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា ក្រោយពីមានជម្លោះជាមួយក្រុមហាម៉ាស់ ប៉ាឡេស្ទីន និងបានស្នើឱ្យ លោក Benjamin Netanyahu ផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។

អ្នកនាំពាក្យសន្តិសុខជាតិ សេតវិមាន លោក ចន ឃឺប៊ី បានប្រាប់អ្នកកាសែត ថា «អ៊ីស្រាអែល និងសហ រដ្ឋអាមេរិក គឺជាមិត្តភក្តិ និងមិនចាំបាច់យល់ព្រមលើរាល់បញ្ហាទាំងអស់នោះទេ»។

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា លោកបានស្នើសុំនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ឱ្យផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។
អ្នកនាំពាក្យសេតវិមានបាននិយាយកាលពីមុនថា មេដឹកនាំអាមេរិក និងអ៊ីស្រាអែលបានពិភាក្សាអំពី «ការផ្អាកយុទ្ធសាស្ត្រ» ក្នុងការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា សម្រាប់ហេតុផលមនុស្សធម៌ និងការដោះលែងចំណាប់ខ្មាំងដែលអាចធ្វើទៅបានក្នុងអំឡុងពេលសន្ទនារបស់ពួកគេកាលពីថ្ងៃចន្ទ។

លោក Joe Biden ត្រូវបានអ្នកសារព័ត៌មានសួរថា តើគាត់បានស្នើឱ្យផ្អាករយៈពេលបីថ្ងៃឬអត់? ប៉ុន្តែគាត់មិនបានធ្វើអត្ថាធិប្បាយអំពីរយៈពេលនៃការផ្អាកនេះទេ។ ទីក្រុងវ៉ាស៊ីនតោន រួមជាមួយនឹងមហាអំណាចលោកខាងលិចជាច្រើនទៀត បានគាំទ្រជំហររបស់អ៊ីស្រាអែលថា “បទឈប់បាញ់” ៕