2023-12-21 01:12
163

ថៃ៖ ក្រុមជនជាតិថៃ ចំនួន ០៩នាក់ ត្រូវបានសមត្ថកិច្ចប្រទេសថៃ ជួយសង្គ្រោះក្នុងខេត្តស្រះកែវ ខណៈពួកគេបានរត់ឆ្លងព្រំដែនចេញពីប្រទេសកម្ពុជា ចូលលប្រទេសរបសខ្លួនវិញ ដើម្បីសុំជំនួយអន្តរាគមន៍សង្គ្រោះ ដោយពួកគេអះអាងថា ត្រូវរងទារុណកម្ម និងបង្ខាំងដោយខុសច្បាប់ ក្នុងកាស៊ីណូមួយក្នុងក្រុងប៉ោយប៉ែត។ នេះបើយោងតាមការចុះផ្សាយរបស់ កាសែត Bankok Post នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ។

ក្រុមជនជាតិថៃ ដែលត្រូវបានសង្គ្រោះដោយអាជ្ញាធរថៃ បានលើកឡើងថា ពួកគេត្រូវចាញ់បោកក្រុមជនជាតិហៅថាមកធ្វើការក្នុងកាស៊ីណូមួយក្នុងក្រុងប៉ោយប៉ែត ប៉ុន្តែជនជាតិចិនទាំងនោះបានបង្ខាំងទុកក្នុងកាស៊ីណូ ត្រូវបានគេបង្ខំឲ្យប្រព្រឹត្តិបទល្មើលឆបោក តាមប្រព័ន្ធអនឡាញ (Online Scam) និងខ្លះទៀតឱ្យទទួលសេវាបម្រើផ្លូវភេទជាដើម។

តាមប្រភពពី Bankok Post បានឱ្យដឹងថា ជនជាតិថៃ ចំនួន ០៩នាក់ បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីឱ្យសមត្ថកិច្ចថៃ ជួយសង្គ្រោះ កាលពីថ្ងៃទី១៨ ខែឆ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថា បានត្រូវចាញ់បោកក្រុមបងធំនាំឱ្យទៅធ្វើការនៅក្នុងកាស៊ីខុសច្បាប់នៅក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ Asawin Saothong មេបញ្ជាការកងពលទី១២០១ និងលោកវរសេនីយ៍ទោ  Naphat Phongsasuporn មេប៉ូលិសអន្តោប្រវេសន៍ ខេត្តស្រះកែវ បានជួយសង្គ្រោះដល់ជនជាតិថៃ ចំនួន ០៩នាក់ ដែលរងរបួសបន្ទាប់ពីរត់ចេញពីប្រទេសកម្ពុជា ដោយសារពួកគេចាញ់បោក ពួកមេខ្យល់នាំទៅធ្វើការអនឡាញកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត។

ជនជាតិថៃរងគ្រោះទាំង ០៩នាក់ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា «ពួកគេធ្វើដំណើរ ចូលទឹកដីកម្ពុជា តាមច្រករបៀងខុសច្បាប់ ដោយមិនប្រើលិខិតឆ្លងដែនទេ។ ពេលមកដល់ទឹកដីប្រទេសកម្ពុជា អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនរបសពួលគេត្រូវបានថៅកាស៊ីណូដកហូតយកទុកអស់»។

តាមការអះអាងរបស់ក្រុមជនជាតិថៃទាំង ០៩នាក់ បានបញ្ជាក់ថា «ការងាររបស់ពួកគេ គឺធ្វើការហៅទូរសព្ទដើម្បីបញ្ឆោតប្រជាជនថៃ ឱ្យវិនិយោគលើវេទិការូបិយប័ណ្ណគ្រីបតូ និងការបោកប្រាស់តាមទូរសព្ទផ្សេងៗទៀត។ 

បច្ចុប្បន្ននេះ ភាគីអាជ្ញធរថៃកំពុងស្នើសុំសហការជាមួយសមត្ថកិច្ចកម្ពុជា ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតលើករណីនេះផងដែរ៕