2023-12-08 08:12
185

យោងតាមការចេញផ្សាយរបស់ Reuters បានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារក្នុងបរិវេណសាកលវិទ្យាល័យ Nevada ទីក្រុង Las Vegas ដោយបានសម្លាប់មនុស្ស ចំនួន ០៣នាក់ និងបង្ករបួសម្នាក់។

ជាការឆ្លើយតបនឹងអំពើបាញ់ប្រហារយ៉ាងសាហាវនេះ នគរបាលនៃទីក្រុង Las Vegas បានបាញ់សម្លាប់ជនសង្ស័យភ្លាមៗតែម្តង។ ចំពោះអត្តសញ្ញាណជនត្រូវបានបដិសេធមិនបង្ហាញឲ្យដឹងឡើយ។
លោក Kevin McMahill នៃនាយកដ្ឋាននគរបាលទីក្រុង Las Vegas បានឲ្យ ដឹងថា ជនរងគ្រោះដែលនៅរស់រានមានជីវិតស្ថិតក្នុងស្ថានភាពហ្នឹងនរ។

គ្មានការលើកឡើងពីមូលហេតុដែលអាចបង្កឲ្យមានអំពើហិង្សា ហើយនគរបាលក៏មិនបានបង្ហាញពីប្រភេទអាវុធដែលប្រើដែរ៕