2023-12-21 10:12
156

ថៃ៖ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនអ្នកបើកបររថយន្តភីកអាប់ ជនជាតិថៃម្នាក់ និងជនចំណាកស្រុកបង់ក្លាដែសខុសច្បាប់ ចំនួន ១៥ នាក់ ដែលសង្ឃឹមថានឹងទទួលបានការងារធ្វើនៅប្រទេសម៉ាឡេស៊ី ក្នុងស្រុក Rattphum នៃខេត្តភាគខាងត្បូងនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Bankok Post កាលពីថ្ងៃព្រហស្សតិ៍ ទី២០ ខែធ្ន ឆ្នាំ២០២៣នេះ។

ក្រុមប៉ូលិសអន្តោប្រវេសន៍ថៃ បានឱ្យដឹងថា រថយន្តភីកអាប់នេះ ត្រូវបានស្ទាក់ឱ្យឈប់ដើម្បីឆែកឆេរនៅចំណុច ផ្លូវបំបែកជាផ្លូវជាតិ អាស៊ីលេខ២ ក្នុងឃុំឃួនរូ ស្រុករតនៈភូមិ ប្រហែលម៉ោង ១១យប់ថ្ងៃអង្គារ។

រថយន្តនេះ ត្រូវបានប៉ូលិសរកឃើញថា បានដឹកជនចំណាកស្រុកខុសច្បាប់ ចំនួន ១៥ នាក់ មកពីប្រទេសបង់ក្លាដែស ពួកគេត្រូវបានលាក់នៅក្រោម tarpaulin។ នេះបើយោងតាមលោក Pol Lt Col Phongsiri Phitak អធិការអន្តោប្រវេសន៍ Songkhla ដែលដឹកនាំប្រតិបត្តិការ ។

អ្នកដំណើរជនជាតិបង់ក្លាដែស ត្រូវបានឃាត់ខ្លួន ហើយអ្នកបើកបរជនជាតិថៃ ឈ្មោះ Saifa Chinnaket អាយុ ២៨ឆ្នាំត្រូវបានចាប់ខ្លួនផងដែរ។
ក្នុងពេលសាកសួរ លោក Safa អ្នកបើកបររថយន្តភីកអាប់ បានសារភាពថា ខ្លួនត្រូវបានគេជួលឲ្យដឹកជញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ទាំង ១៥នាក់ ពីខេត្ត Chachoengsao ទៅ Songkhla ទទួលបានប្រាក់ ២ ០០០បាតក្នុងម្នាក់ៗ ហើយអ្នកដំណើររបស់គាត់ត្រូវបានគេរត់ពន្ធឆ្លងដែនពីកម្ពុជាចូលខេត្តស្រះកែវ តាមច្រកធម្មជាតិ ហើយចង់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ 

លោក Saifa Chinnaket អ្នកបើកបររថយន្តដឹកជញ្ជូនមនុស្សខុសច្បាប់ បានបន្តថា «ក្នុងចំណោមជនជាតិបង់ក្លាដែលទាំងនេះ មានអ្នកខ្លះបានបង់ប្រាក់ដល់ទៅ ១២ ម៉ឺនបាត ទៅឲ្យមេខ្សល់ដើម្បីនាំទៅស្វែងរការងរនៅប្រទេសម៉ាឡេស៊ី៕