2024-07-05 02:07
122

រដ្ឋធានីលូសាកា (Lusaka)៖ ស្របពេលបណ្ដាប្រទេសចំនួន៥ រួមមាន៖ ប្រេស៊ីល (Brazil), រុស្ស៊ី (Russia), ឥណ្ឌា (India), ចិន (China) និង អាហ្វ្រិកខាងត្បូង (South Africa) បានបង្កើតប្លុកថ្មីមួយ ឈ្មោះ «BRICS» ដែលហៅខ្លួនឯង ថា ជា«លោកខាងត្បូង» មានគោលដៅដ៏សំខាន់ នៅក្នុងការប្រឆាំងនឹងលោកខាងលិច ហើយលុបបំបាត់ឥទ្ធិពលរបស់ប្រាក់ដុល្លារអាមេរិក ចេញពីពិភពលោកនោះ ប្រទេសថ្មីមួយ នៅទ្វីបអាហ្វ្រិក ចង់ទទួលបាននូវការចាប់អារម្មណ៍ពីប្លុកនេះ បានសម្រេចបង្កើតច្បាប់ថ្មីមួយ ដែលនឹងដាក់ទោសទណ្ឌជាប់គុករយៈពេល១០ឆ្នាំ ប្រសិនបើពលរដ្ឋរបស់ខ្លួនណាម្នាក់ ចាយប្រាក់ដុល្លារ ក្រោយពេលច្បាប់នេះចូលជាធរមាន។

គេហទំព័រ Watcher បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ ថា ប្រទេសថ្មីមួយ នៅភាគខាងត្បូងទ្វីបអាហ្វ្រិក កំពុងតែដើរតាមបេសកកម្មលុបបំបាត់ឥទ្ធិពលប្រាក់ដុល្លារអាមេរិករបស់ប្លុកប្រ៊ីកស៍ ដោយមានផែនការចាប់ដាក់គុកដល់ប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ ចាយប្រាក់ដុល្លារអាមេរិក នៅក្នុងប្រទេស។ ស្របពេលសម្ពន្ធមិត្តសេដ្ឋកិច្ចរបស់ប្លុកមួយនេះ កំពុងតែបន្ដកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីលុបបំបាត់ប្រាក់ដុល្លារអាមេរិកនោះ ប្រទេសហ្សាមប៊ី (Zambia) កំពុងតែក្លាយជាប្រទេសចុងក្រោយបង្អង់  នៅក្នុងការបដិសេធចាយវាយប្រាក់ដុល្លារ ហើយប្រទេសអាហ្វ្រិកមួយនេះ កំពុងតែមានផែនការចាប់បង្ខំប្រជាពលរដ្ឋរបស់ខ្លួន មិនឲ្យចាយវាយប្រាក់អាមេរិក ដើម្បីឲ្យអនុវត្ដតាមច្បាប់ដូចគ្នានេះដែរ។

បើតាមឯកសារព្រាង ត្រូវបានចេញផ្សាយដោយធនាគារកណ្ដាលរបស់ប្រទេសហ្សាមប៊ី កាលពីថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញ ថា បុគ្គលណាមួយប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់ប្រតិបត្តិការនៅក្នុងស្រុក អាចប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់១០ឆ្នាំ ឬ ពិន័យជាប្រាក់យ៉ាងច្រើនបន្ថែមទៀតផងដែរ។ ហ្សាមប៊ី ក្លាយជាប្រទេសមួយ នៅក្នុងតំបន់អាហ្រ្វិកខាងត្បូង ដែលមានផែនការធ្វើសេចក្ដីព្រាងច្បាប់ចុងក្រោយ ដោយទំនងជាកំណត់គោលដៅលើប្រាក់ដុល្លារអាមេរិក ជាពិសេស ដើម្បីទទួលបាននូវការយកចិត្តទុកដាក់ពីប្លុក BRICS ផងដែរ។

លោក ថាបូ អឹមបេគី (Thabo Mbeki) អតីតប្រធានាធិបតីហ្សាមប៊ី ក៏បានលើកឡើងជាមួយនឹងគំនិតផ្តួចផ្តើមថ្មី ដើម្បីបោះបង់ចោលនូវប្រាក់ដុល្លារអាមេរិក។ គាត់បានលើកឡើង នៅក្នុងការពិភាក្សា កាលពីពេលថ្មីៗនេះ ជុំវិញប្រាក់ដុល្លារអាមេរិក ថា ប្រទេសចិន ឥណ្ឌា និង បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកជាច្រើន ហើយប្រទេសនៅតំបន់អាមេរិកឡាទីន បាននិងកំពុងតែចោទសួរ អំពីការប្រើប្រាស់រូបិយប័ណ្ណអាមេរិកដែលជារូបិយប័ណ្ណជួញដូរ នៅលើពិភពលោក។ ប៉ុន្ដែប្រសិនបើប្រទេស២ដែលមិនប្រើប្រាស់ប្រាក់ដុល្លារ ខណៈរូបិយប័ណ្ណរបស់ពួកគេបានចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ គឺគ្មានប្រយោជន៍ នៅក្នុងការប្រើប្រាស់ប្រាក់ដុល្លារនោះឡើយ ច្បាប់ប្រឆាំងនឹងប្រាក់ដុល្លារអាមេរិក ដែលទើបនឹងស្នើឡើង នៅក្នុងប្រទេសហ្សាមប៊ី នឹងតម្រូវឱ្យប្រតិបត្តិការសាធារណៈ និង ឯកជនទាំងអស់ នៅក្នុងប្រទេស។ លោក ហ្វ្រង់ស៊ី ស៊ីភីម៉ូ (Francis Chipimo) អភិបាលរងធនាគារកណ្តាល សម្រាប់ប្រតិបត្តិការរបស់ហ្សាមប៊ី ក៏បានបញ្ជាក់ អំពីផលប៉ះពាល់ដ៏អាក្រក់របស់ប្រាក់ដុល្លារ មកលើសេដ្ឋកិច្ចរបស់ប្រទេស។ ប្រាក់ដុល្លាររារាំងដល់ការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និង អត្រាប្តូរប្រាក់ ប្រកបដោយប្រសិទ្ធភាព។ ដូច្នេះការបញ្ចប់នូវការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក នឹងជួយដល់ប្រទេសនេះដែលជាមនោសញ្ចេតនាស្រដៀងគ្នា នៅតាមប្រទេសផ្សេងៗទៀត នៅទូទាំងទ្វីបអាហ្វ្រិក។

បើទោះជាយ៉ាងណា ហ្សាមប៊ី នៅមិនទាន់រៀបចំកម្មវិធីជាផ្លូវការ ដើម្បីចូលរួមជាមួយប្លុក BRICS នៅឡើយ ថ្វីបើច្បាប់ថ្មីនេះនឹងធ្វើឱ្យប្រទេសជាតិ ស្ថិតនៅលើរ៉ាដារបស់សម្ព័ន្ធភាព នឹងមកដល់កិច្ចប្រជុំកំពូល នៅខែតុលាយ៉ាងណាក្ដី។ ក្រោយពេលច្បាប់នេះចូលជាធរមាន អ្នកបំពាន នឹងត្រូវបញ្ជូនទៅកាន់ពន្ធនាគារ រហូតដល់១០ឆ្នាំ ប្រសិនបើប្រើប្រាស់ប្រាក់ដុល្លារអាមេរិក៕