រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានទាមទារលទ្ធផលយ៉ាងឆាប់រហ័ស ពីគណៈរដ្ឋមន្រ្ដីថ្មីរបស់គាត់ ក្រោយការរុះរើរដ្ឋាភិបាលទ្រង់ទ្រាយធំបំផុត ចាប់តាំងពីរុស្ស៊ី បានចូលឈ្លានពាន នៅក្នុងប្រទេសរបស់គាត់ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានតែងតាំងរដ្ឋមន្ត្រីថ្មីមួយចំនួន ក្រោយការរុះរើគណៈរដ្ឋមន្រ្ដីទ្រង់ទ្រាយធំរបស់គាត់។ ប៉ុន្ដែបើតាមប្រភពមួយ បានលើកឡើង ថា ជាការទាមទារតួនាទី សម្រាប់ការិយាល័យរបស់គាត់ ដើម្បីគ្រប់គ្រងបន្ថែមទៀត ទៅលើបញ្ហាជាច្រើន ទាក់ទងនឹងសង្គ្រាម ស្របពេលអ៊ុយក្រែន កំពុងតែប្រឈមមុខនឹងបញ្ហាធំៗ នៅលើសមរភូមិ នាភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានបញ្ជាក់ នៅក្នុងសុន្ទរកថា នាពេលល្ងាច ហើយត្រូវបានផ្សព្វផ្សាយ នៅតាមបណ្ដាញផ្សព្វផ្សាយសង្គម ថា «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ស្ថាប័នរដ្ឋាភិបាលបច្ចុប្បន្ន កំពុងតែដំណើរការយ៉ាងសកម្ម តាមអ្វីដែលអាចធ្វើទៅបាន ហើយកាន់តែសកម្មជាងមុន នៅគ្រប់កម្រិតទាំងអស់»។
ស្របគ្នានេះដែរ លោកប្រធានាធិបតី ក៏បានអំពាវនាវឱ្យក្រុមថ្មីរបស់គាត់ ត្រូវតែផ្តល់នូវការវិនិយោគបន្ថែមទៀត នៅក្នុងវិស័យគ្រឿងសព្វាវុធរបស់អ៊ុយក្រែន។ រីឯការការចរចា សម្រាប់អ៊ុយក្រែន ចូលជាសមាជិកភាពរបស់សហភាពអឺរ៉ុប ក៏ត្រូវតែធានាដល់ស្ថិរភាពហិរញ្ញវត្ថុរបស់អ៊ុយក្រែន និង ផ្តល់នូវការគាំទ្របន្ថែមទៀត នៅលើសមរភូមិ៕