ទីក្រុងតៃប៉ិ៖ ស្របពេលអនុប្រធានាធិបតីរបស់លោកស្រី សៃ អ៊ីងវ៉ិន ដែលកំពុងតែគ្រប់គ្រងអំណាច នៅតៃវ៉ាន់ បានឈ្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីពេលថ្មីៗនេះ កាន់តែធ្វើឲ្យមេដឹកនាំចិន កើតការមិនសប្បាយចិត្ត ព្រោះតែរដ្ឋាភិបាលក្រុងប៉េកាំង ចាត់ទុកជាមនុស្សដ៏គ្រោះថ្នាក់បំផុត ហើយឥឡូវនេះ ក្រុងតៃប៉ិ បានរាយការណ៍ អំពីបាឡុងចិន មានចំនួនរាប់សិបគ្រឿង ហោះនៅលើច្រកសមុទ្រតៃវ៉ាន់។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី១១ ខែកុម្ភៈ) ថា តៃវ៉ាន់ បានរកឃើញបាឡុងរបស់ចិន ចំនួន៨គ្រឿង បានហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅក្នុងរយៈពេល២៤ម៉ោងមុននេះ ហើយនៅក្នុងចំណោមបាឡុងទាំងនោះ មានបាឡុងចំនួន៥គ្រឿង បានហោះឆ្លងកាត់កោះតៃវ៉ាន់ ដែលជាថ្ងៃទី២ ជាប់ៗគ្នា។
រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង ថា កោះតៃវ៉ាន់ ជាដែនដីរបស់ចិន មិនអាចបំបែកបាន។ ក្រុងប៉េកាំង ក៏មិនដែលបដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា នៅក្នុងការរឹបអូសដែនកោះមួយនេះ យកមកគ្រប់គ្រងវិញនោះឡដែរ។
ជាមួយនឹងការអះអាងបែបនេះ ចិន តែងតែបញ្ជូនយន្ដហោះយោធា និង នាវាចម្បាំង ទៅជិតដែនកោះតៃវ៉ាន់។ ជាមួយនឹងសកម្មភាពយោធារបស់ចិននោះ តៃវ៉ាន់ ធ្លាប់ត្អូញត្អែរតាំងពីខែធ្នូ ឆ្នាំ២០២៣ អំពីបាឡុងរបស់ចិន ដោយអះអាង ថា នេះជាការគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ និង ការប៉ុនប៉ងធ្វើសង្គ្រាមចិត្តសាស្ត្រ។
ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន ស្តីពីសកម្មភាពយោធារបស់ចិន ថា តៃវ៉ាន់ បានប្រទះឃើញបាឡុងចិនដំបូង នៅព្រឹក ថ្ងៃសៅរ៍ (ទី១០ ខែកុម្ភៈ) និង បានប្រទះឃើញចំនួនប៉េងប៉ោងដូចគ្នា កាលពីថ្ងៃសុក្រ។ រីឯបាឡុងចំនួន៥បានឆ្លងកាត់ភាគខាងជើង និង កណ្តាល នៃកោះតៃវ៉ាន់។
បើទោះជាយ៉ាងណា ក្រសួងការពារជាតិចិន មិនបានលើកទូរស័ព្ទ ដើម្បីស្នើសុំការអត្ថាធិប្បាយទេ កាលពីថ្ងៃអាទិត្យ។ ទាំងចិន និង តៃវ៉ាន់ បច្ចុប្បន្នកំពុងតែប្រារព្ធពិធីបុណ្យចូលឆ្នាំចិនថ្មីរបស់ខ្លួន។
កាលពីខែមុន រដ្ឋាភិបាលចិន បានច្រានចោលនូវការត្អូញត្អែរម្តងហើយម្តងទៀតរបស់តៃវ៉ាន់អំពីបាឡុងរបស់ខ្លួន ដោយបាននិយាយ ថា បាឡុងទាំងនោះ មានគោលបំណងផ្ដោតលើឧតុនិយម ហើយវាមិនគួរត្រូវបានគេបំភាន់ ដោយហេតុផលនយោបាយនោះឡើយ។
យន្តហោះចម្បាំងរបស់ចិន តែងតែប្រតិបត្តិការជារៀងរាល់ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់ ហើយជារឿយៗ ឆ្លងកាត់ខ្សែបន្ទាត់មធ្យមរបស់ខ្លួន ដែលពីមុន បានបម្រើជារបាំងមិនផ្លូវការ រវាងភាគីទាំងពីរ។ ចិន និយាយថា ខ្លួនមិនទទួលស្គាល់អត្ថិភាព នៃខ្សែបន្ទាត់នោះឡើយ។
តៃវ៉ាន់ កាលពីខែមុន បានជ្រើសរើសអនុប្រធានាធិបតី លោក វីល្លៀម ឡៃ (William Lai) ជាប្រធានាធិបតីបន្ទាប់របស់ខ្លួន ខណៈចិន បានពណ៌នាថា ជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់។ លោក ឡៃ នឹងចូលកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ នៅខែឧសភា ឆ្នាំ២០២៤ ហើយគាត់បានអះអាង ថា មានតែប្រជាជនតៃវ៉ាន់ ប៉ុណ្ណោះ ទើបអាចសម្រេចចិត្តអនាគតរបស់ពួកគេបាន។
សក្តានុពល សម្រាប់ប្រទេសចិន នៅក្នុងការប្រើប្រាស់បាឡុងចារកម្ម បានក្លាយជាបញ្ហាសកល កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ខណៈសហរដ្ឋអាមេរិក បានបាញ់ទម្លាក់នូវអ្វីដែលក្រុងវ៉ាស៊ីនតោន បានអះអាង ថា វាជាបាឡុងតាមឃ្លាំមើលរបស់ចិន។ ប៉ុន្ដែមេដឹកនាំចិន បានអះអាង ថា បាឡុងទាំងនោះ ជាយានស៊ីវិល ដែលបានរសាត់អណ្ដែតនៅលើអាកាស ដោយចៃដន្យ៕