រដ្ឋធានីសេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ូក-យូល (Yoon Suk-yeol) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) បានជួបប្រជុំគ្នា នៅរដ្ឋធានីសេអ៊ូល សម្រាប់កិច្ចប្រជុំកំពូលមួយ ដោយមេដឹកនាំ នៃប្រទេសជិតខាងទាំង២នេះ បានបង្ហាញផែនការ សម្រាប់សម្រួលដំណើរការអន្តោប្រវេសន៍ និង ជំរុញដល់កិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ។
សំណើសំខាន់មួយគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធការពារជាមុន ដោយអនុញ្ញាតឱ្យអ្នកធ្វើដំណើរបំពេញបែបបទចូលមុនពេលចេញដំណើរ និង ប្រើប្រាស់ផ្លូវដែលមានល្បឿនលឿននៅពេលមកដល់។ គំនិតផ្តួចផ្តើមនេះ គ្រោងនឹងចាប់ផ្តើម នៅឆ្នាំ២០២៥ ដែលជាការប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូត មានលក្ខណៈធម្មតា។
មេដឹកនាំជប៉ុន និង កូរ៉េខាងត្បូង ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក នៅអាស៊ីបូព៌ា បានសង្កត់ធ្ងន់លើសារៈសំខាន់នូវការពង្រឹងទំនាក់ទំនងទ្វេភាគី និង ការបង្កើនការផ្លាស់ប្តូរប្រជាជន និង ប្រជាជន។ មេដឹកនាំទាំង២នេះ ក៏បានចុះហត្ថលេខាលើអនុស្សរណៈ សម្រាប់ជំនួយទៅវិញទៅមក នៅក្នុងការការពារប្រជាពលរដ្ឋរបស់ពួកគេ នៅបរទេស រួមមាន ៖ ការគាំទ្រជួយដោះស្រាវវិបត្តិ និង ការបណ្តុះបណ្តាលរួមគ្នា នៅក្នុងការគ្រប់គ្រងវិបត្តិ៕