2023-09-20 08:09
496

អាមេរិក៖ ខណៈប្រធានាធិបតីអ៊ុយក្រែន Zelensky កំពុងអង្គុយនៅក្នុងសាលនោះ លោក Joe Biden ប្រធានាអិបតីសហរដ្ឋអាមេរិក គួរឱ្យកត់សម្គាល់លោក Biden បានចំណាយពេលតិចតួចថែងក្នុងសុន្ទរកថារបស់គាត់ដែលនិយាយអំពីអ៊ុយក្រែន ប៉ុន្តែអ្វីដែលគាត់និយាយ គឺ ត្រង់ និងម៉ឺងម៉ាត់។ នេះបើយោងតាមការចេញផ្យាយ BBC នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សាររបស់លោក Joe Biden គឺសហរដ្ឋអាមេរិកនឹងរក្សាស្ថិរភាព ក្នុងការគាំទ្ររបស់ខ្លួនទៅលើអ៊ុយក្រែន ពីព្រោះគោលការណ៍ជាមូលដ្ឋាន នៃអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិមនុស្សត្រូវតែការពារ។ លោក Biden បានបន្តថា ប្រសិនបើអ៊ុយក្រែន អាចត្រូវបានវាយប្រហារ ដោយការឈ្លានពានរបស់រុស្ស៊ីនោះគ្មានប្រទេសណាមានសុវត្ថិភាពឡើយ។ ពេលឮដូច្នេះគណៈប្រតិភូអ៊ុយក្រែន ដែលកំពុងស្តាប់ដោយបានទះដៃប្រាវ។ 

ប្រធានាធិបតី Biden បានសន្យាថា “សហរដ្ឋអាមេរិកនឹងបន្តក្រោកឈរឡើង ដើម្បីការពារសេរីភាព។ ករណីដូចគ្នាដែលគាត់ត្រូវធ្វើដើម្បីព្យាយាមបញ្ចុះបញ្ចូលសាធារណជនអាមេរិក និងគូប្រជែងខាងគណបក្សសាធារណរដ្ឋដែលកាន់មានមន្ទិលសង្ស័យថា វាមានតម្លៃរាប់ពាន់លានដុល្លារ ដែលអាមេរិកកំពុងចំណាយ ដើម្បីគាំទ្រការការពារប្រទេសអ៊ុយក្រែន”។ 

លោក Biden ក៏ចង់បង្ហាញយ៉ាងច្បាស់នូវវិធីដែលលោកមើលឃើញថា “សហរដ្ឋអាមេរិកឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងភាពក្រីក្រ ក៏ដូចជាអ៊ុយក្រែនផងដែរ។ និយាយអំពីភាពជាដៃគូថ្មីនៅទូទាំងឥណ្ឌប៉ាស៊ីហ្វិក អាហ្វ្រិក និងមជ្ឈឹមបូព៌ា និងបានប្រកាសតួនាទីជាអ្នកដឹកនាំនៅក្នុងបញ្ហាប្រឈមសកលធ្ងន់ធ្ងរបំផុតទាំងអស់”។

សុន្ទរកថាថ្ងៃនេះ លោក Joe Biden គឺជាការអង្វរសម្រាប់ប្រជាជាតិទាំងអស់ឱ្យធ្វើតាមគោលការណ៍របស់អង្គការសហប្រជាជាតិ ហើយជាទីលានមួយសម្រាប់ពួកគេក្នុងការបន្តមើលឃើញថា “សហរដ្ឋអាមេរិកជាអ្នកការពារអធិបតេយ្យភាព សន្តិភាព និងវិបុលភាពបំផុតរបស់ពិភពលោក”៕