(យូអិន)៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានប្រឆាំងនឹងផែនការធ្វើប្រតិបត្តិការយោធាជើងគោករបស់អ៊ីស្រាអែលលើទីក្រុង Rafah ដោយនិយាយថាការវាយលុកណាមួយ នឹងនាំទៅរកការកាប់សម្លាប់រង្គាលនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់ កំពុងជ្រកកោនគេចចេញពីការវាយប្រហារយុទ្ធគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
អ៊ីស្រាអែល បានប្រកាសឱ្យដឹងថាខ្លួនចង់ពង្រីកសង្រ្គាមជើងគោកប្រឆាំងនឹងក្រុមហាម៉ាស ក្នុងទីក្រុង Rafah ដើម្បីរំដោះចំណាប់ខ្មាំងដែលកំពុងជាប់ឃុំ នៅទីនោះ ខណៈកំពុងរៀបចំផែនការជម្លៀសជនស៊ីវិលប៉ាឡេស្ទីន។ តែទោះជាបែបនេះក្ដី ប្រមុខទីភ្នាក់ងារផ្ដល់ជំនួយ UN លោក Martin Griffiths បានព្រមានថាការវាយលុក របស់អ៉ីស្រាអែលចូលទីក្រុង Rafah នឹងបង្កឱ្យមានការកាប់សម្លាប់រង្គាលជនស៊ីវិល ហើយក៏អាចបំផ្លាញដល់ប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ ដែលកំពុងផុយស្រួល ស្រាប់ទៅហើយនោះផងដែរ។ លោកបន្តទៀតថាសហគមន៍អន្តរជាតិបានអំពាវនាវ និងព្រមានពីផលវិបាកដ៏គ្រោះថ្នាក់ដែលអាចកើតចេញពីប្រតិបត្តិការ វាយលុកជើងគោកចូលទីក្រុង Rafah ហើយរដ្ឋាភិបាលអ៉ីស្រាអែលមិនអាចបន្តមិនអើពើចំពោះការអំពាវនាវឱ្យបញ្ឈប់ផែនការវាយលុកនេះ នោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ កិច្ចចរចាស្វែងរកបទឈប់បាញ់បណ្ដោះ អាសន្នមួយក្នុងសង្រ្គាមហ្កាហ្សា ដែលមានការចូលរួមពីមន្ត្រីអាមេរិក អេហ្ស៉ីប អ៊ីស្រាអែល និងកាតា បានបិទបញ្ចប់ដោយមិនទាន់អាចរកឃើញច្រកចេញឡើយ ចំពោះមុខការអំពាវនាវកាន់តែច្រើនឱ្យអ៊ីស្រាអែលបោះបង់ចោលផែនការ វាយលុកចូលទីក្រុង Rafah៕