2024-02-02 01:02
360

រាជធានីតូក្យូ៖ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ទំនងជានឹងវិលត្រឡប់ទៅរកកំណើនឡើងវិញ  នៅក្នុងអំឡុងខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ខណៈការកើនឡើង នៃតម្រូវការ មកពីខាងក្រៅ បើទោះជាក្រុមអ្នកវិភាគ បានព្រមាន ថា ការប្រើប្រាស់ឯកជន នៅតែផុយស្រួយយ៉ាងណាក៏ដោយ។

សារព័ត៌មានរបស់សិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការរំពឹងទុក នឹងវិលទៅរកកំណើនសេដ្ឋកិច្ចកើនឡើងវិញ បើទោះជាតិចតួចយ៉ាងណាក៏ដោយ ក៏វានឹងកើតឡើង ស្របពេលធនាគារកណ្តាលជប៉ុន កំពុងតែពិភាក្សា អំពីលទ្ធភាព នៃការចាកចេញ នៅក្នុងរយៈពេលជិតមួយឆ្នាំ អំពីកម្មវិធីជំរុញដ៏ធំរបស់ខ្លួន ហើយកំពុងតែតាមដានយ៉ាងដិតដល់នូវការពិភាក្សា អំពីប្រាក់ឈ្នួល និង ការចំណាយរបស់អ្នកប្រើប្រាស់ នាពេលខាងមុខ។

ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសមហាសេដ្ឋកិច្ចលំដាប់ទី៣របស់ពិភពលោក  ត្រូវបានគេរំពឹង ថា នឹងកើនឡើង ប្រចាំឆ្នាំ ១,៤ភាគរយ នៅក្នុងត្រីមាសទី៤ បន្ទាប់ពីបានធ្លាក់ចុះ ២,៩ភាគរយ នៅក្នុងខែកក្កដា ដល់ ខែកញ្ញា។ នេះបើយោងតាមការព្យាករណ៍ជាមធ្យមរបស់ក្រុមអ្នកសេដ្ឋកិច្ច នៅក្នុងការស្ទង់មតិ។ 

លោក ស៊ីនីឈីរ៉ូ កូបាយ៉ាស៊ី (Shinichiro Kobayashi) សេដ្ឋវិទូជាន់ខ្ពស់ នៃក្រុមហ៊ុនស្រាវជ្រាវ និង ប្រឹក្សាយោបល់ Mitsubishi UFJ  បានបញ្ជាក់ ថា «ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ជប៉ុន នៅមិនទាន់រឹងមាំគ្រប់គ្រាន់ សម្រាប់ទទួលបានមកវិញ បន្ទាប់ពីការធ្លាក់ចុះ០,៧ភាគរយ នៅក្នុងខែកក្កដាដល់ខែកញ្ញា នោះឡើយ៕