2024-01-30 04:01
381

រដ្ឋធានីប៉េកាំង៖ ក្រុមហ៊ុនផលិតបន្ទះសូឡារបស់ស្វីស Meyer Burger (MBTN.S) កំពុងតែប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំង មកពីប្រទេសចិន ហើយក្រុមហ៊ុនមួយនេះកំពុងតែព្រមានថាក្រុមហ៊ុន អាចនឹងត្រូវបិទរោងចក្រផលិត ដែលធ្វើឱ្យខ្លួនខាតបង់ នៅក្នុងប្រទេសអាល្លឺម៉ង់ លុះត្រាតែរដ្ឋាភិបាល ចាត់វិធានការ ជាមួយជំនួយហិរញ្ញ          វត្ថុ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ នៅថ្ងៃ៣០ ខែមករា ឆ្នាំ២០២៤។

លោក ហ្គុនធើរ អេហ្វើត (Gunter Erfurt) នាយកប្រតិបត្ដិក្រុមហ៊ុន Meyer Burger (មេយើរ ប៊ឺហ្គ័រ) បានប្រាប់ Reuters ថា «ក្រុមហ៊ុនផលិតនានារបស់ប្រទេសចិន មានចេតនាលក់ផលិតផលរបស់ខ្លួន នៅតំបន់អឺរ៉ុប មានតម្លៃទាបជាងផលិតផលរបស់ខ្លួន។ ក្រុមហ៊ុនទាំងនេះ អាចធ្វើបែបនេះបាន ដោយសារតែឧស្សាហកម្មសូឡា នៅក្នុងប្រទេសចិន បានប្រើប្រាស់យុទ្ធសាស្រ្ដ ជាមួយនឹងប្រាក់ឧបត្ថម្ភ រាប់រយពាន់លានដុល្លារ អស់           រយៈពេលជាច្រើនឆ្នាំមកហើយ»

ការកើនឡើង នៃការប្រកាសអាសន្ន អំពីភាពលើសចំណុះឧស្សាហកម្មរបស់ចិន ដែលកំពុងជោរជន់ នៅសហភាពអឺរ៉ុប ជាមួយនឹងផលិតផលថោក កំពុងតែធ្វើដំណើរជាថ្មី ចូលនៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់លោកខាងលិច ប្រឆាំងនឹងក្រុងប៉េកាំង ដែលបានចាប់ផ្តើម ជាមួយនឹងពន្ធនាំចូលរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅក្នុងអំឡុងឆ្នាំ២០១៨។

ដោយឡែក គោលនយោបាយពាណិជ្ជកម្មរបស់ក្រុងប៊្រុចសែលស៍ ឥឡូវនេះ ក៏កំពុងប្រែក្លាយទៅជាការការពារឲ្យកាន់តែខ្លាំងក្លាឡើង ប្រឆាំងនឹងផលប៉ះពាល់ជាសកល នៃគំរូអភិវឌ្ឍន៍ដោយផ្តោតលើការផលិត និង ជំរុញ ដោយបំណុលរបស់ប្រទេសចិន។ ពេញមួយឆ្នាំ២០២៣  អ្នកបង្កើតគោលនយោបាយរបស់ប្រទេសចិន បានបង្ហាញអំពីចេតនារបស់ពួកគេ នៅក្នុងការធ្វើឱ្យតម្រូវការក្នុងស្រុក ក្លាយជាកត្តាជំរុញកំណើនដ៏លេចធ្លោមួយ សម្រាប់ធ្វើឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ២របស់ពិភពលោក គេចចេញពីការពឹងផ្អែកទៅលើហេដ្ឋារចនាសម្ព័ន្ធ និង វិស័យអចលនទ្រព្យ អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ប៉ុន្តែប្រទេសចិន បានបង្វែរធនធានហិរញ្ញវត្ថុ ចេញពីវិស័យអចលនវត្ថុ តម្រង់គោលដៅទៅកាន់ក្រុមហ៊ុនផលិត ច្រើនជាងវិស័យផ្ទះសម្បែង ដោយបង្កើននូវការព្រួយបារម្ភ អំពីភាពលើសចំណុះ ធ្វើឱ្យអតិផរណារោងចក្រ កាន់តែធ្លាក់ចុះខ្លាំង និង ជំរុញឱ្យមានការស៊ើបអង្កេត ពីសហភាពអឺរ៉ុបលើវិស័យយានយន្តអគ្គិសនីរបស់ចិនផងដែរ ។

លោក ប៉ាស្កាល់ ឡាមី (Pascal Lamy) អតីតប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយបច្ចុប្បន្ន ជាសាស្រ្តាចារ្យកិត្តិយស នៃសាលាធុរកិច្ចអន្តរជាតិចិន-អឺរ៉ុប បានព្រមាន ថា មាគ៌ាបច្ចុប្បន្នរបស់ចិន កំពុងតែនាំឆ្ពោះទៅរកជម្លោះពាណិជ្ជកម្ម កាន់តែខ្លាំងឡើង ជាមួយនឹងលោកខាងលិច។ ប្រភេទជំរុញការវិនិយោគទាំងនោះ បាននាំឱ្យឧស្សាហកម្មលើសចំណុះ នៅក្នុងវិស័យសំខាន់ៗរបស់ប្រទេសចិន ដូចជា ដែកថែប              ខណៈកាលពីពេលថ្មីៗនេះ បានបង្កើនការផលិតរថយន្តអគ្គិសនី នៅក្នុងឧស្សាហកម្ម           រថយន្ត និង ទំនិញបច្ចេកវិទ្យាខ្ពស់។

អង្គភាពស៊ើបអង្កេតរបស់សេដ្ឋវិទូ បានព្យាករ ថា សមត្ថភាពផលិតអាគុយរបស់ប្រទេសចិន នឹងកើនលើស អំពីតម្រូវការ នៅឆ្នាំ២០២៧ ដោយសារតែឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ បន្តកើនឡើង។