រដ្ឋធានីវ៉ាស៊ីនតោន៖ កាលពីពេលកន្លងមក មនុស្សនៅលើពិភពលោក តែងតែគិត ថា លោក ប៊ិល ហ្គេតស៍ ជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភជាងគេបំផុត នៅលើពិភពលោក ខណៈឥឡូវវ័យរបស់គាត់ ក៏ចេះតែប្រែប្រួល ហើយទ្រព្យសម្បត្ដិរបស់គាត់ ក៏ដូច្នេះដែរ ប៉ុន្ដែបច្ចុប្បន្ន អ្នកស្នងតំណែងនេះ បានទៅលើមនុស្សជំនាន់ក្រោយ ហើយបើយើងនិយាយ អំពីមហាសេដ្ឋី ត្រឹមតែចំនួន១០នាក់ នៅលើពិភពលោក មានទ្រព្យសម្បត្ដិ រហូតដល់ទៅ ១,៥២ពាន់ពាន់លានដុល្លារអាមេរិក។
បើតាម Forbes India បានបង្ហាញឈ្មោះកំពូលអ្នកមានបំផុតចំនួន១០ នៅលើពិភពលោក រួមមាន៖១-លោក ប៊ើរណាដ អាណូល និង គ្រួសារ (Bernard Arnault) មហាសេដ្ឋីជនជាតិបារាំង មានទ្រព្យ សរុប ២២១ពាន់លានដុល្លារ ដោយមានប្រភពចំណូលមកពីក្រុមហ៊ុន LVMH។ ២-លោក អេឡុន ម៉ាស់ ( Elon Musk) មហាសេដ្ឋីអាមេរិក មានទ្រព្យសម្បត្ដិ សរុប ១៩៨,៥ពាន់លានដុល្លារ មានប្រភពចំណូលមកពីក្រុមហ៊ុន Tesla និង ក្រុមហ៊ុន SpaceX ។៣-លោក ចេហ្វ បេហ្សូស (Jeff Bezos) មហាសេដ្ឋីអាមេរិក មានទ្រព្យសម្បត្ដិ សរុប ១៩៣,៩ពាន់លានដុល្លារ មានប្រភពចំណូលមកពីក្រុមហ៊ុន Amazon ។៤-លោក ម៉ាក ហ្ស៊ូកឃើរប៊ឺគ (Mark Zuckerberg) មហាសេដ្ឋីអាមេរិក មានទ្រព្យសម្បត្ដិ សរុប ១៦៥,១ពាន់លានដុល្លារ មានប្រភពប្រាក់ចំណូល បានមកពីក្រុមហ៊ុន Facebook ។៥-លោក ឡារី អេលលីសុន (Larry Ellison) មហាសេដ្ឋីអាមេរិក មានទ្រព្យសម្បត្ដិ សរុប ១៤៣,៨ពាន់លានដុល្លារ មានប្រភពចំណូលបានមកពីក្រុមហ៊ុន Oracle ។៦-លោក វ៉ារ៉ែន ប៊ូហ្វហ្វែត (Warren Buffett) មហាសេដ្ឋអាមេរិក មានទ្រព្យ សរុប ១៣០,៤ពាន់លានដុល្លារ មានប្រភពចំណូលមកពីក្រុមហ៊ុន Berkshire Hathaway ។៧-លោក ប៊ីល ហ្គេតស៍ (Bill Gates) មហាសេដ្ឋីអាមេរិក មានទ្រព្យ សរុប១២៤,៥ពាន់លានដុល្លារ មានប្រភពចំណូមកពីក្រុមហ៊ុន Microsoft ។៨-លោក ឡារី ភេគ ( Larry Page) មហាសេដ្ឋអាមេរិក មានទ្រព្យ សរុប ១២៣,៣ពាន់លានដុល្លារ មានប្រភពចំណូល មកពីក្រុមហ៊ុន Google។៩-លោក ស្ដេវ បាល់មើរ (Steve Ballmer) មហាសេដ្ឋីអាមេរិក មានទ្រព្យ សរុប ១២១,៥ពាន់លានដុល្លារ មានប្រភពចំណូលមកពីក្រុមហ៊ុន Microsoft ។១០-លោក ស៊ើរហ្គេ ប្រ៊ីន (Sergey Brin) មហាសេដ្ឋីអាមេរិក មានទ្រព្យ សរុប ១១៨,២ពាន់លានដុល្លារ មានប្រភពចំណូលមកពីក្រុមហ៊ុន Google ។