2023-10-19 08:10
500

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃពុធនេះថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ឱ្យអ៊ីស្រាអែលនូវអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការដើម្បីការពារខ្លួន ខណៈដែលខ្លួនកំពុងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ដែលលោកហាក់ដូចជាស្តីបន្ទោសចំពោះការបំផ្ទុះដ៏បំផ្លិចបំផ្លាញនៅឯមន្ទីរពេទ្យ Gaza ។

លោក Biden បានអញ្ជើញមកបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល និងបានជួបនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃពុធ បាននិយាយថា «ក្រុមហាម៉ាស គឺអាក្រក់ជាងក្រុមរដ្ឋអ៊ីស្លាមសម្រាប់ការសម្លាប់ជនស៊ីវិលអ៊ីស្រាអែល នៅក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានអំពើហិង្សាចុងក្រោយបង្អស់របស់អ៊ីស្រាអែល និងប៉ាឡេស្ទីន»។

គាត់បាននិយាយថា «គាត់សោកសៅ និងខឹងសម្បារចំពោះការផ្ទុះនៅមន្ទីរពេទ្យមួយក្នុង តំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ ដែលក្រុមហាម៉ាសបាននិយាយថា បានសម្លាប់មនុស្សរាប់រយនាក់»។
លោក Joe Biden បានបញ្ជាក់ថា ដោយផ្អែកលើអ្វីដែលខ្ញុំបានឃើញ វាហាក់ដូចជាវាត្រូវបានធ្វើដោយក្រុមផ្សេងទៀតមិនមែនអ្នកទេ ប៉ុន្តែមានមនុស្សជាច្រើននៅទីនោះ។

អ៊ីស្រាអែល និយាយថា ការផ្ទុះនេះបណ្តាលមកពីគ្រាប់រ៉ុក្កែតប៉ាឡេស្ទីនដែលបានធ្លាក់ខ្លី ប៉ុន្តែក្រុមហាម៉ាសបដិសេធ។ ការបង្ហូរឈាមនៅទីនោះបានបង្កឱ្យមានការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែលយ៉ាងខ្លាំងនៅក្នុងតំបន់។

លោក Biden បាននិយាយថា ជនជាតិអាមេរិកចំនួន ៣១នាក់ ស្ថិតក្នុងចំណោមជនជាតិអ៊ីស្រាអែលជាង ១ ៣០០នាក់ ដែលបានស្លាប់នៅក្នុងការវាយប្រហារ កាលពីថ្ងៃទី០៧ ខែតុលា របស់ក្រុមហាម៉ាស់៕