2024-02-03 11:02
381

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈនេះបានរាយការណ៍ថាកូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលគ្រូស រួមទាំងមីស៊ីល ប្រឆាំងយន្ដហោះចម្បាំងស៊េរីមួយ ចេញពីតំបន់ឆ្នេរភាគខាងលិចរបស់ខ្លួន កាលពីថ្ងៃទី២ ខែកុម្ភៈ                 ខណៈលោក គីម ជុងអ៊ុន  អំពាវនាវឱ្យយោធារបស់លោកពង្រឹង ការត្រៀមលក្ខខណៈសម្រាប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការធ្វើតេស្ដមីស៊ីលកាលពីថ្ងៃទី២ ខែកុម្ភៈ គឺជាលើកទី៤ ក្នុងរយៈពេលត្រឹមតែមួយ               សប្ដាហ៍ប៉ុណ្ណោះដែលកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូស។ KCNA បាន ឱ្យដឹងនៅក្នុងសេចក្ដីរាយការណ៍មួយដូច្នេះថា «ការធ្វើតេស្ដទាំងនេះជាផ្នែកមួយសកម្មភាព           ធម្មតារបស់អគ្គនាយកដ្ឋាន និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍវិស័យ ការពារជាតិ នៅក្រោមយុត្តាធិការរបស់ខ្លួន ដើម្បីអភិវឌ្ឍបច្ចេកវិទ្យានៃប្រព័ន្ធអាវុធថ្មីៗទាំងខាងមុខងារ         ដំណើការ និងប្រតិបត្តិការ ដោយមិនមានជាប់ពាក់ព័ន្ធនឹង ស្ថានការណ៍ក្នុងតំបន់ឡើយ»។

គួរបញ្ជាក់ថា ផ្ទុយពីមីស៉ីលបាលិស្ទីគ ការធ្វើតេស្តមីស៉ីលគ្រូស គឺមិនស្ថិតក្រោមការដាក់ទណ្ឌកម្មបច្ចុប្បន្ន របស់អង្គការសហប្រជាជាតិ លើប្រទេសកូរ៉េខាងជើង នោះឡើយ៕