រដ្ឋធានីប៉េកាំង៖ ក្រោយពេលមានការចោទប្រកាន់ អំពីរថយន្ដអគ្គិសនីរបស់ចិន ស្ថិតក្រោមការប្រាក់ឧបត្ថម្ភពីរដ្ឋនោះ ឥឡូវរដ្ឋមន្រ្ដី ក្រសួងពាណិជ្ជកម្មរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ បានចាប់ផ្ដើមចេញដំណើរទៅកាន់តំបន់អឺរ៉ុប ដើម្បីការពារដល់ឧស្សាហកម្មរថយន្ដអគ្គិសនីរបស់ខ្លួន។
សារព័ត៌មានរបស់សិង្ហបុរី The Strait Times បានចេញផ្សាយ កាលពីរសៀល ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានចាប់ផ្តើមចេញដំណើរទៅកាន់អឺរ៉ុបដោយប្រាប់អំពីក្រុមហ៊ុនផលិតរថយន្តល្បីៗរបស់ប្រទេសរបស់គាត់ ថា ការអះអាងរបស់សហរដ្ឋអាមេរិក និង អឺរ៉ុប អំពីសមត្ថភាពរថយន្ដអគ្គិសនី (EV)របស់ចិន នៅអន់ គឺគ្មានមូលដ្ឋានច្បាស់លាស់ ហើយថា ការច្នៃប្រឌិត និង ខ្សែសង្វាក់ផ្គត់ផ្គង់ គឺល្អឥតខ្ចោះ នៅពីក្រោយដំណើរការរបស់រថយន្ដអគ្គិសនីទាំងនេះ។
លោក វ៉ាង វេនតាវ (Wang Wentao) រដ្ឋមន្រ្ដី ក្រសួងពាណិជ្ជកម្មចិន បានបើកកិច្ចប្រជុំតុមូលនៅទីក្រុងប៉ារីស កាលពីថ្ងៃទី៧ ខែមេសា ជាមួយតំណាងក្រុមហ៊ុនរថយន្ដអគ្គិសនីរបស់ចិនចំនួន១០ រួមមាន ក្រុមហ៊ុន BYD, ក្រុមហ៊ុន CATL និង ក្រុមហ៊ុន Geely នៅមុនពេលការពិភាក្សា លើការស៊ើបអង្កេតរបស់អឺរ៉ុប ថាតើរថយន្តអគ្គិសនីរបស់ចិន ទទួលបានអត្ថប្រយោជន៍ ពីប្រាក់ឧបត្ថម្ភធនរបស់រដ្ឋ មិនយុត្តិធម៌ដែរឬទេ។
លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មចិន បានរម្លឹកឡើងវិញនូវគោលជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំង ធ្លាប់លើកឡើង ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន មិនពឹងផ្អែកទៅលើការឧបត្ថម្ភធន ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងនោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ត្រូវបានចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤៕